ប្លែកទៀតហើយ! កំលោះសង្ហាសាច់ដុំមាំម្នាក់ ចាប់អាជីពជាអ្នកដើរបាញ់ជីងចក់តាមផ្ទះ ជួយឱ្យនារីៗឈប់ខ្លាចទៀត
កំលោះរូបស្រស់សង្ហាជាបុរសជនជាតិថៃម្នាក់ ចេះរកនឹកឃើញអាជីពថ្មី ធ្វើជាអ្នកដើរចាប់ និង បាញ់ជីងចក់តាមផ្ទះ ស្រីៗឃើញហើយនាំគ្នាភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជួលលាន់ ធ្វើឱ្យអាជីពកំលោះរូបនេះកាក់កបមិនធម្មតាទេ។
តាមការចុះផ្សាយបានឱ្យដឹងថា បុរសរូបនេះបានចាប់ផ្តើមអាជីពនេះ ដោយសារតែផ្ទះរបស់លោកមានជីងចក់ច្រើនពេក ហើយគេបានចាប់វា និង ក្រោយមកបានទៅចាប់ឱ្យនៅផ្ទះអ្នកស្គាល់គ្នា ដែលការចាប់នេះ គឺជាការចាប់ដៃទទេ មិនប្រើសារធាតុគីមី ហើយចាប់យកទៅលែងចោលមិនបានសម្លាប់នោះទេ។ ចាប់យូរៗទៅក៏គិតឃើញថាប្រហែលជាមានអ្នកខ្លាចសត្វជីងចក់ច្រើន ទើបសាកបង្កើតជាហ្វេសប៊ុកផេក រួចតាំងខ្លួនជាអ្នកចាប់ជីងចក់ ប្រកាសឱ្យគេឯងនៅតាមបណ្តាញសង្គមបានដឹង។
យ៉ាងណាមិញ បុរសរូបនេះបានឱ្យដឹងថា ការចេញធ្វើអាជីពនេះគឺចេញធ្វើតែថ្ងៃទំនេរសៅរ៍អាទិត្យប៉ុណ្ណោះ ហើយមើលទៅពិតជាមានអ្នកគាំទ្រច្រើនណាស់ ព្រោះមានអ្នកកក់ជាប់ៗគ្នា។ ដោយឡែក ចំណែកតម្លៃវិញបែកចែកជាពីរផ្នែក គឺថ្លៃធ្វើដំណើរតាមទីតាំងឆ្ងាយ ឬ ជិត និង ថ្លៃចាប់ជីងចក់ដែលគិតចាប់ពី ១០ បាតឡើង៕