ចាយពេល ២ ឆ្នាំ យកផ្ទះទាំងមូល គូរគំនូរប្រភេទ Doodles គ្រប់ចន្លោះកន្លៀតគ្មានសល់
បុរសម្នាក់ តស៊ូអត់ធ្មត់គូរគំនូរប្រភេទ Doodles គ្រប់កន្លែងនៃផ្ទះរបស់លោក ដោយចាយរយៈពេល ២ ឆ្នាំ រហូតបានសម្រេច ប្រែក្លាយផ្ទះរបស់លោកឱ្យមានភាពទាក់ទាញរស់រវើក។
វិចិត្រករម្នាក់ឈ្មោះ Sam Cox ដែលមានឈ្មោះហៅក្រៅគេស្គាល់ថា «Mr Doodle» បានទិញផ្ទះរបស់លោកដែលរស់នៅបច្ចុប្បន្ននេះ កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។ រយៈពេល ២ ខែក្រោយមក រូបលោកបានចាប់ផ្ដើមកែប្រែសម្រស់ផ្ទះ ដោយចាប់លាបផ្ទះទាំងមូលទៅជាពណ៌សលាតសុទ្ធ។
រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២០ លោក Sam Cox ក៏បានចាប់ផ្ដើមការគូរគំនូរ Doodle លើផ្ទះរបស់លោកតែម្ដង។ ប្រិយមិត្តប្រាកដជាដឹងហើយ ការគូរគំនូរប្រភេទនេះ គឺទាមទារពេលវេលា និង ការអត់ធ្មត់បំផុត។ ជាក់ស្ដែងដូចជាលោក Sam Cox នេះ គឺមានការតាំងចិត្ត និង អត់ធ្មត់ខ្លាំងមែនទែន ដោយរូបលោក បានចំណាយពេលវេលាគូរយ៉ាងផ្ចិតផ្ចង់លើបរិវេណ និង គ្រប់ចន្លោះកន្លៀតគ្មានសល់ឡើយ។
ការព្យាយាមកែប្រែសោភណភាពផ្ទះរបស់ Sam Cox គឺទីបំផុត ទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ក្រោយចាយពេលអស់ ២ ឆ្នាំ ទីបំផុត រូបរាងផ្ទះថ្មីរបស់លោក ក៏បានលេចធ្លោខ្លាំង ពោរពេញដោយភាពរស់រវើកទាក់ភ្នែកបំផុត៕