ចង់ដើរលេងប្រទេសទាំងនេះ គួរប្រយ័ត្នកុំធ្វើរឿងអ៊ីចឹងៗ បើមិនចង់រងពិន័យខុសច្បាប់
ជាការពិតណាស់ ក្នុងពិភពលោកយើងនេះ គឺពោរពេញទៅដោយទំនៀមទម្លាប់ និង ប្រពៃណីខុសប្លែកពីគ្នា ហើយជាមួយគ្នានោះដែរ ពួកគេក៏មានច្បាប់ទម្លាប់រៀងៗខ្លួន ដោយខ្លះប្លែកខ្លាំងសឹងតែមិនជឿថាមានច្បាប់បែបនេះលើពិភពលោកយើងឡើយ។ ជាក់ស្ដែង ដូចជាច្បាប់ចម្លែកៗនៅតាមបណ្ដាប្រទេសទាំងនេះ មហាជនជាច្រើនឃើញហើយហួសចិត្តគ្រប់គ្នា។
១. តម្រូវឱ្យតេស្ត DNA ប្រសិនបើម្ចាស់មិនសម្អាត ក្រោយឆ្កែរបស់ពួកគេជុះតាមទីសាធារណៈនៅកោះ Capri
២. នៅសិង្ហបុរី ហាមមិនឱ្យទំពាស្ករកៅស៊ូ
៣. នៅស្វីស ចុចបង្គន់ឭៗពេលយប់ ចាត់ទុកជាការបំពុលសំឡេង
៤. ស្លៀកពាក់ឈុតខោអាវបន្លំខ្លួន ចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរនៅទ្វីបអាហ្វ្រិក
៥. មិនអនុញ្ញាតឱ្យថត Selfie ជាមួយរូបចម្លាក់ព្រះពុទ្ធនៅប្រទេសស្រីលង្កា
៦. ហាមមិនឱ្យឡើងដើមឈើនៅក្រុង Oshawa ប្រទេសកាណាដា
៧. នៅក្រុង Turin ប្រទេសអ៊ីតាលី អត់នាំឆ្កែដើរលេង ៣ ដងក្នុងមួយថ្ងៃ ចាត់ទុកជាបទឧក្រិដ្ឋ
៨. ប្រទេស Samao ទ្វីប Oceania ភ្លេចថ្ងៃខួបកំណើតប្រពន្ធ អាចជាប់ពន្ធនាគារបាន
៩. ផ្លាស់ប្ដូរអំពូលភ្លើង គឺខុសច្បាប់នៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី
១០. ហាមឱ្យចំណីព្រាបនៅ Venice ប្រទេសអ៊ីតាលី
ប្រភព៖ India Times