រូបចម្លាក់ «មើលមិនឃើញ» មានតម្លៃជិត ២ ម៉ឺនដុល្លារ បង្កប់ភាពអស្ចារ្យនឹកស្មានមិនដល់
រូបចម្លាក់ «មើលមិនឃើញ» មួយ ដែលបង្កើតឡើងដោយវិចិត្រករអ៊ីតាលី Salvatore Garau កាលពីពេលកន្លងទៅ ត្រូវបានលក់ដាច់ក្នុងតម្លៃ ១៨ ៣០០ ដុល្លារ ។
តាំងឈ្មោះហៅថា «I am» រូបចម្លាក់មួយនេះ ត្រូវបានពណ៌នាថា ជារូបមើលមិនឃើញ ឬនិយាយឱ្យសាមញ្ញ គឺជាទីធ្លាទទេ ។ ចំពោះមនុស្សទូទៅធម្មតា អាចនឹងគិតថា ត្រឹមលំហធម្មតា គ្មានរូបអ្វីទាំងអស់ មានអ្វីគួរឱ្យចាប់អារម្មណ៍ទៅ ?
ទោះជាយ៉ាងណា សម្រាប់អ្នកចូលចិត្តសិល្បៈគំនូរ និង ចម្លាក់ប្លែកៗ ពួកគេហ៊ានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ទិញទឹកដៃមួយនេះ ដោយគ្មានស្ទាក់ស្ទើរ ៕