ស្រីៗមួយក្រុមនៅឥណ្ឌា ត្រូវចោះច្រមុះ និង សាក់មុខ ដើម្បីកុំឱ្យប្រុសៗតាមស្រឡាញ់ច្រើនពេក
កុលសម្ព័ន្ធ Apatani នៃភូមិ Ziro ស្ថិតក្នុងរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា ជាកុលសម្ព័ន្ធមួយដ៏ទាក់ទាញ ខុសប្លែកពីកុលសម្ព័ន្ធមួយចំនួនទៀតនៅបណ្ដាប្រទេសដទៃ ។
មនុស្សកុលសម្ព័ន្ធភាគច្រើន គឺរស់នៅពឹងផ្អែកលើធម្មជាតិ ដោយកាត់រំលំដើមឈើ ដើម្បីយកដីធ្វើដំណាំផ្សេងៗ ប៉ុន្តែកុលសម្ព័ន្ធ Apatani វិញ គឺពួកគេធ្វើការដាំដុះលើដីសើមនៃជម្រាលភ្នំជាអចិន្ត្រៃយ៍តែម្ដង ។
កុលសម្ព័ន្ធ Apatani ទទួលបានការចាប់អារម្មណ៍ខ្លាំងជាពិសេសទៅលើស្ត្រីចំណាស់ៗ ដែលមានស្នាមសាក់លើផ្ទៃមុខ និងការចោះដាក់បន្ទះធំៗលើច្រមុះទាំងសងខាងរបស់ពួកគេ ។ ទំនៀមទម្លាប់មួយនេះ មកទល់សព្វថ្ងៃគឺមិនមានទៀតឡើយ ។
កាលពីសម័យមុន ទំនៀមទម្លាប់មួយនេះ គឺធ្វើឡើងនៅពេលស្រីៗក្នុងសម្ព័ន្ធ Apatani ដែលគេចាត់ទុកថាជាស្រីស្អាតបំផុតប្រចាំភូមិនោះ ភាគច្រើននៃបុរសក្នុងសម្ព័ន្ធគឺជាញឹកញាប់នាំគ្នាលួចស្រីស្អាតទាំងនោះយកទៅ ដែលជាហេតុធ្វើឱ្យពួកគេទាំងនោះ នាំគ្នាសាក់មុខរបស់ស្រីៗរបស់ខ្លួន ហើយចោះច្រមុះពាក់បន្ទះធំៗ ដើម្បីឱ្យពួកនាងលែងស្អាតទាក់ទាញសម្រាប់ប្រុសដទៃបានទៀត ៕
ប្រភព៖ atlasobscura