ផ្អើលមហាជន! ខឹងចិត្តពីតូចមិនអាចទុកសក់វែងបាន ដល់ធំឡើងទុកសក់ហៀរដល់ដី
ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Rin Kambe កាលពីតូច រូបនាងមិនត្រូវបានអនុញ្ញាតឲ្យទុកសក់វែងឡើយ ដោយសារតែរូបនាងត្រូវចូលរួមលេងកីឡាបាល់ទាត់នារី ដែលតម្រូវឲ្យរូបនាងត្រូវកាត់សក់ឲ្យខ្លី ។
ពេលចុងក្រោយបង្អស់ដែលនាងបានកាត់សក់ គឺកាលពី ១៥ ឆ្នាំមុន ហើយពេលបច្ចុប្បន្ន សក់របស់នាងបានលូតវែងខ្លាំងរហូតដល់ប្រវែង ១.៧៨ ម៉ែត្រ ។ ស្ត្រីជាអ្នករាំ និងម៉ូដែលរូបនេះ បាននិយាយថា នាងស្រឡាញ់សក់វែងរបស់ខ្លួនខ្លាំង ដោយសារតែវាបង្ហាញពី «សម្រស់ស្ត្រីអាស៊ី» បើទោះបីជាវាធ្វើឲ្យនាងពិបាក ពេលហាត់ប្រាណរាល់ថ្ងៃក៏ដោយ ។
ថ្លែងប្រាប់សារព័ត៌មាន Daily Star នាង Kambe បានរៀបរាប់ថា «ខ្ញុំកើតមករស់នៅក្នុងគ្រួសារតឹងរឹង ហើយពេលនៅក្មេង ខ្ញុំបានចូលរួមក្នុងក្រុមបាល់ទាត់នារី ដូច្នេះហើយខ្ញុំតែងតែត្រូវកាត់សក់ខ្លីជានិច្ច ។ ខ្ញុំចាប់ផ្ដើមទុកសក់វែង នៅពេលខ្ញុំមានអាយុ ២០ ឆ្នាំ ហើយរហូតមកទល់ពេលនេះ វាបានលូតហៀរដល់ដីហើយ ។ ខ្ញុំទុកសក់វែងនេះ ព្រោះខ្ញុំចង់ឲ្យវាទទួលបានភាពទាក់ទាញជាខ្លួនវា» ៕
ប្រភព៖ Kenh14