ចាប់បោចសក់ វៃផ្អើលផ្សារ ដោយសារតែខឹងហៅ «មីង»
ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតមានឡើងក្នុងប្រទេសឥណ្ឌា ក្រោយក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ បានប្រើប្រាស់ពាក្យពេចន៍មួយ ទៅលើស្ត្រីវ័យ ៤០ ឆ្នាំម្នាក់ទៀត រហូតធ្វើឲ្យរូបគាត់ខឹងសម្បារយ៉ាងខ្លាំង ឈានទៅដល់ការប្រើប្រាស់អំពើហិង្សាផ្អើលគេឯង ។
តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Times of India បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អំពើហិង្សាមួយបានផ្ទុះឡើង ក្រោយស្ត្រីវ័យ ៤០ ឆ្នាំម្នាក់ បានក្ដៅស្លឹកត្រចៀក ក្រោយក្មេងស្រីម្នាក់ ហៅគាត់ថា «មីង» រហូតធ្វើឲ្យគាត់ខឹង ចាប់ទះ និងបោចសក់ក្មេងស្រីរូបនោះ ផ្អើលគេឯងពេញផ្សារ ។
ភ្លាមៗ អ្នកផ្សារក៏បាននាំគ្នាចូលជួយឃាត់ និងបំបែកភាគីទាំង ២ រហូតខាងប៉ូលិសចូលមកអន្តរាគមន៍ និងនាំភាគីទាំង ២ ទៅប៉ុស្ដិ៍ដើម្បីសួរនាំ ៕
ទស្សនាវីដេអូហេតុការណ៍ខាងក្រោម៖
ប្រភព៖ mothership