មុខរបរថ្មី! លក់ទឹកដោះខ្លួនឯងតាមអនឡាញ រកលុយបានជាង ២ ម៉ឺនដុល្លារ
ស្ត្រីម្នាក់ អាចរកប្រាក់បានជាង ២ ម៉ឺនដុល្លារយ៉ាងងាយ ដោយគ្រាន់តែធ្វើការលក់ទឹកដោះរបស់នាងតាមអនឡាញ ។
ស្ត្រីឈ្មោះ Julie Dennis អាយុ ៣២ ឆ្នាំ នៅរដ្ឋ Florida បានចាប់ផ្ដើមលក់ទឹកដោះខ្លួនឯង ក្រោយរូបនាងសម្រាលកូន ដែលនាងពពោះជំនួសកាលពីខែសីហា ឆ្នាំ ២០១៩ កន្លងទៅ ។ ស្ត្រីរូបនេះ បានកើតចេញគំនិតលក់ទឹកដោះនេះ នៅពេលទារកដែលនាងសម្រាលជំនួសនោះ មានអាយុ ៦ ខែ ហើយមិនត្រូវការបំបៅដោះតទៅទៀត ។
នាង Julie បានលក់ទឹកដោះរបស់នាងក្នុងតម្លៃ ៩០ សេន ក្នុងចំណុះ ២៩.៥៧ មីលីលីត្រ ទៅក្រុមគ្រួសារណា មានកូនតូចដែលឲ្យគេពពោះជំនួសដូចរូបនាង ដែលមិនអាចមានលទ្ធភាពផ្ដល់ទឹកដោះដល់ពួកគេបាន ។
ស្ត្រីជាគ្រូបង្រៀនថ្នាមបឋមរូបនេះ អាចច្របាច់ទឹកដោះបាន ៤៤៣ លីត្រ ក្នុងមួយខែ ដោយធ្វើការច្រកក្នុងដប និងថង់ប្រកបដោយអនាម័យ រក្សាទុកក្នុងទូទឹកកក មុនពេលដឹកជញ្ជូនទៅអតិថិជននាងពាសពេញប្រទេស ៕
ប្រភព៖ 9GAG