អ្នកនេសាទចាប់បានកូនត្រីឆ្លាមពណ៌សចម្លែក មានភ្នែកមួយកណ្ដាលក្បាល
អ្នកនេសាទក្នុងប្រទេសឥណ្ឌូនេស៊ីបានភ្ញាក់ផ្អើល ក្រោយពួកគេចាប់បានកូនឆ្លាមពណ៌សដ៏កម្រមួយក្បាល ដែលមានភ្នែកមួយធំចំកណ្ដាលក្បាល ។
សាកសពកូនឆ្លាមចម្លែកនេះ ត្រូវបានរកឃើញក្នុងពោះរបស់មេឆ្លាមមួយក្បាលដែលបានងាប់ ក្រោយជាប់ក្នុងសំណាញ់របស់អ្នកនេសាទ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ។ ខណៈអ្នកនេសាទទាំងនោះបានវះពោះមេឆ្លាមដើម្បីយកគ្រឿងក្នុងចេញ ពួកគេក៏បានប្រទះឃើញកូនឆ្លាមតូចពណ៌សនេះ នៅក្នុងនោះជាមួយកូនឆ្លាម ២ ក្បាលផ្សេងទៀត ។
ក្រោយប្រទះឃើញបែបនេះ ក្រុមអ្នកនេសាទក៏បានទាក់ទងទៅខាងការិយាល័យផ្នែកសមុទ្រក្នុងតំបន់ ដើម្បីប្រគល់ជូនកូនឆ្លាមកម្រមួយនេះ ៕