គ្រប់គ្នាពាក់ម៉ាស់ តែបុរសម្នាក់នេះ ប្លែកពីគេពាក់ពស់ថ្លាន់ អង្គុយលើឡានក្រុងយ៉ាងរំភើយ
អ្នកដំណើរលើឡានក្រុងមួយគ្រឿង នាំគ្នាភ្ញាក់ផ្អើល ក្រោយប្រទះឃើញបុរសម្នាក់ យកពស់ថ្លាន់មកពាក់បាំងមុខជំនួសម៉ាស់ ខណៈពេលជិះឡានក្នុងក្រុង Salford កាលពីថ្មីៗនេះ ។
បុរសចម្លែករូបនេះ បានប្រើប្រាស់ពស់ថ្លាន់ដ៏ធំមួយក្បាល ព័ទ្ធជុំវិញករហូតដល់មុខរបស់លោក ជាការបិទបាំងមុខជំនួសម៉ាស់ ខណៈពេលកំពុងជិះឡានក្រុងទៅកាន់ក្រុង Salford ។
ក្រោយឃើញទិដ្ឋភាពបែបនេះ អ្នកដំណើរលើឡាននាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា ដោយគិតថា បុរសរូបនេះ គឺមានការលេងសើចនឹងវិធានការការពាររបស់រដ្ឋាភិបាលខ្លួន ដែលតម្រូវឲ្យពាក់ម៉ាស់បិទបាំងមុខនៅទីសាធារណៈនោះ ៕
ប្រភព៖ Dailymail