កំពុងដេកលក់សុខៗ ពស់វារចូលមាត់មិនដឹងខ្លួន ពេលពេទ្យទាញចេញ ម៉ែអើយជាង ១ ម៉ែត្រ!
ទិដ្ឋភាពដ៏រន្ធត់មួយបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យចាប់ទាញយកសត្វពស់ប្រវែងជាង ១ ម៉ែត្រមួយក្បាល ចេញពីបំពង់កស្ត្រីជនជាតិរុស្ស៊ីម្នាក់ ក្រោយសត្វអាសិរពិសមួយនេះបានវារចូលទៅក្នុងមាត់របស់នាង ពេលនាងកំពុងដេកលង់លក់ ។
សត្វពស់មួយក្បាលនេះ បានវារចូលទៅក្នុងមាត់របស់នាង ខណៈពេលរូបនាងបានដេកលង់លក់នៅទីធ្លាផ្ទះដែលស្ថិតក្នុងភូមិ Levashi នៃតំបន់ Dagestan ។ ក្រោយមករូបនាងក៏មានអារម្មណ៍មិនស្រួលក្នុងខ្លួន ហើយក៏បានទៅមន្ទីរពេទ្យភ្លាមៗ ជាកន្លែងដែលនាងត្រូវធ្វើការទាញយកសត្វពស់ចេញពីមាត់នោះ ។
តាមរយៈវីដេអូបង្ហាញឲ្យឃើញពីសកម្មភាពរបស់គ្រូពេទ្យដែលពាក់ស្រោមដៃចាប់ទាញយកសត្វពស់ដ៏វែងមួយក្បាលនេះចេញពីមាត់របស់ស្ត្រីរងគ្រោះ ក្រោយស៊កបំពង់ជ័រចូលទៅតាមបំពង់ករបស់នាង ដែលមើលទៅពិតជាគួរឲ្យខ្លាចជាខ្លាំង ៕
ប្រភព៖ Dailymail