ស្ដែងៗណាស់! ថតជាប់សត្វចម្លែករូបរាងដូចទេពធីតាតូច ហោះឆ្វែលលេងមុខផ្ទះ
ថ្មីៗនេះមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមមួយ ក្រោយសត្វចម្លែកមានរូបរាងដូចទេពធីតា Tinkerbell ត្រូវបានប្រទះឃើញហោះឆ្វែលលេងនៅមុខទ្វារផ្ទះរបស់ពលរដ្ឋមួយរស់នៅ California ។
តាមរយៈវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅខាងមុខទ្វារ បានបង្ហាញឲ្យឃើញពីសត្វស្លាបតូចល្អិតមួយក្បាល ដែលមើលទៅមានរូបរាងស្លាប និងជើងដូចនឹងទេពធីតាតូចៗក្នុងរឿង Tinkerbell ដូច្នោះដែរ ។ សត្វចម្លែកមួយនេះ ប្រទះឃើញយ៉ាងច្បាស់មកហោះហើរលេងនៅពីមុខទ្វារផ្ទះមួយនោះ ។
ក្រោយមក វីដេអូមួយនេះត្រូវបានចែកចាយបន្តលើបណ្ដាញសង្គម Twitter ដោយគណនីមួយឈ្មោះ Drew Malino អមជាមួយពាក្យពេចន៍ «ខ្ញុំជឿថាមានទេពធីតាតូចៗ ខ្ញុំពិតជាជឿ ខ្ញុំពិតជាជឿ» ។ ក្រោយការបង្ហោះ វីដេអូមួយនេះ ទទួលបានការចាប់អារម្មណ៍ និងមានការចុចចូលមើលពីមនុស្សរាប់ម៉ឺននាក់ ៕
ប្រភព៖ Unilad