វត្តមួយនៅថៃ ធ្វើរូបចម្លាក់រូប David Beckham តួអង្គ Superheroes ជាច្រើន
វត្ត Pariwat ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថាជា វត្ត David Beckham គឺទទួលបានភាពល្បីល្បាញខ្លាំងពាសពេញក្រុងបាងកក ប្រទេសថៃ ដោយសារតែការតុបតែងរូបចម្លាក់នៅក្នុងវត្តនេះមានលក្ខណៈខុសប្លែកពីវត្តដទៃ ដោយនៅតាមសសរជញ្ជាំងវត្តមួយនេះ មានតាំងពីរូបអតីតកីឡាករបាល់ទាត់ដ៏ល្បី David Beckham, រូបតួអង្គ Spider Man, Captian America និងតួអង្គ Batman ជាដើម ។
រូបចម្លាក់របស់ David Beckham នេះ ត្រូវបានដាក់នៅវត្ត Pariwat ក្នុងឆ្នាំ ១៩៩៩ ដោយសារតែជាងចម្លាក់គឺជាអ្នកគាំទ្ររបស់ក្រុម Manchester United ហើយក៏បានស្នើសុំការអនុញ្ញាតឲ្យដាក់រូបចម្លាក់មួយនេះនៅក្នុងវត្ត ដើម្បីបង្ហាញពីទំហំចិត្តស្រឡាញ់គាំទ្រសម្រាប់តារាក្នុងដួងចិត្តខ្លួន ។
ក្រៅពីរូបមួយនេះ នៅតាមជញ្ជាំងវិហារ គឺនៅមានតួអង្គ តួតុក្កតា និងបុគ្គលល្បីៗផ្សេងទៀត បានឆ្លាក់ជាប់នៅតាមនោះផងដែរ ៕
ប្រភព៖ Kenh14