អ្នកលេងបណ្ដាញសង្គមក្រញាញ់ខួរ មើលមិនដឹងថា សេះបង្កង់ឆ្វេង ឬស្ដាំ សម្លឹងមុខមកកាមេរ៉ា?
សត្វសេះបង្កង់ ២ ក្បាល ត្រូវបានអ្នកថតរូបសត្វព្រៃម្នាក់ឈ្មោះ Sarosh Lodhi ថតបាននៅសួនសត្វបម្រុង Maasai Mara ក្នុងក្រុង Narok ប្រទេសកេនយ៉ា ។
អ្វីដែលទាក់ទាញអ្នកលេងបណ្ដាញសង្គមបំផុត រហូតនាំគ្នាវិភាគស្ទើរតែក្រញាញ់ខួរនោះគឺថារូបភាពនៃសត្វសេះបង្កង់ទាំង ២ នេះ ថតមកចៃដន្យចំពេលដែលសត្វសេះមួយក្បាលងាកសម្លឹងមកកាមេរ៉ាស្របពេលដែលបាំងមុខរបស់សេះមួយក្បាលទៀត ដែលមើលទៅពិបាកនឹងបែងចែកថា មួយក្បាលណាជាអ្នកបែរមុខមកនោះ ៕
ចុះប្រិយមិត្តវិញ គិតថាសេះបង្កង់មួយក្បាលណា (ឆ្វេង ឬ ស្ដាំ) ជាអ្នកបែរមុខមកចំកាមេរ៉ានោះ ?
ប្រភព៖ Ladbible