Quokka ជាសត្វដែលរីករាយជាងគេបំផុតលើលោក ដោយសារមូលហេតុនេះ
Quokka គឺជាប្រភេទសត្វមានថង់យាម អំបូរជាមួយសត្វ Kangaroos, Koalas និង Wallabies ។ សត្វនេះដែរ មានទំហំប៉ុនឆ្មាស្រុក និងទម្ងន់ពី ២.៥ គីឡូក្រាម ទៅ ៥ គីឡូក្រាម និងប្រវែងពី ៤០ ទៅ ៥៤ សង់ទីម៉ែត្រ ។
ដូចជាពពួកសត្វមានថង់យាមដទៃ សត្វនេះគឺស៊ីរុក្ខជាតិជាអាហារ និងជាពពួករកស៊ីពេលយប់ ។ Quokka អាចរកឃើញមាននៅតាមកោះតូចៗនៃឈូងសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី ។ ជាមួយដៃជើងខ្លីៗ ស្លឹកត្រចៀកមូល និងរូបរាងកំប៉ោងៗ បូករួមទាំងមានស្នាមញញឹមជាប់លើផ្ទៃមុខ Quokka ត្រូវបានមនុស្សគ្រប់គ្នាហៅថា ជាសត្វដែលរួសរាយ និងសប្បាយរីករាយជាងគេបំផុតលើពិភពលោក ៕
ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនរបស់សត្វ Quokka ដែលគ្រប់គ្នាឃើញហើយ ទប់អារម្មណ៍មិនស្រឡាញ់មិនបាន៖