ក្មេងប្រុសម្នាក់ បំបែកកំណត់ត្រា មានរង្វះមាត់ធំជាងគេលើពិភពលោក
ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានឈ្នះកំណត់ត្រាពិភពលោកថ្មី ជាមួយនឹងរង្វះមាត់ ពេលហាមានទំហំធំជាងគេ រហូតដល់ជាង ៩ សង់ទីម៉ែត្រ ។
Isaac Johnson មកពីក្រុង Bloomington នៃរដ្ឋ Minnesota អាចហាមាត់ដាក់កំប៉ុងភេសជ្ជៈ កូនបាល់ tennis ចូលក្នុងមាត់របស់គេបានយ៉ាងងាយ ។
បើតាមឯកសារពីក្នុងផ្ទះរបស់គេ ក្មេងប្រុសរូបនេះ តែងតែដឹងហើយថា ខ្លួនមានមាត់ធំ ប៉ុន្តែទើបតែរហូតដល់ឆ្នាំ ២០១៦ ឬ ២០១៧ ទេ ដែលគេបានដឹងច្បាស់ថា មាត់របស់គេគឺមានលក្ខណៈធំខុសពីមនុស្សទូទៅ ។
ក្រោយដឹងពីសមត្ថភាពពិសេសរបស់ខ្លួន Isaac និងមិត្តរបស់គេ ចូលចិត្តនាំគ្នាប្រកួត ហាមាត់ ដើម្បីជាការកម្សាន្ត ។
បើតាមវីដេអូពី Guinness Records បានបង្ហាញពីភាពជឿជាក់នៃក្មេងប្រុសវ័យ ១៤ ឆ្នាំរូបនេះ ដែលគេបានទទួលការប្រកួត ដោយហាមាត់ឲ្យត្រូវនឹងផ្លែប៉ោម ឬផ្លែក្រូចជាដើម ដើម្បីបង្ហាញឲ្យឃើញថា មាត់របស់គេធំប៉ុណ្ណានោះ ៕
ប្រភព៖ Dailymail