អាណិតណាស់ សត្វឆ្កែមួយក្បាល ឈររង់ចាំម្ចាស់នៅមុខប៉ុស្តិ៍ប៉ូលិសជិតមួយឆ្នាំ ព្រោះម្ចាស់ជាប់គុក
សត្វឆ្កែមួយក្បាល នៅក្នុងប្រទេសអាហ្សង់ទីនបានធ្វើឱ្យមនុស្សរាប់លាននាក់ក្តុកក្តួលចិត្ត ជាពិសេសប្រជាជននៅអាមេរិកខាងត្បូងបន្ទាប់ពីម្ចាស់របស់សត្វឆ្កែនេះជាប់គុក ហើយវាបានមករង់ចាំនៅខាងក្រៅស្ថានីយ៍ប៉ូលីសចាប់តាំងពីម្ចាស់របស់វាត្រូវបានចាប់ខ្លួននៅទីនោះ កាលពីជាងមួយឆ្នាំមុន។
ឆ្កែដ៏ស្មោះត្រង់មួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួននៅខាងក្រៅស្ថានីយ៍ប៉ូលីសនៅក្នុងទីក្រុង25de Mayo ដែលជាទីក្រុងតូចមួយនៅក្នុងខេត្ត Buenos Aires នៃប្រទេសអាហ្សង់ទីនបន្ទាប់ពីម្ចាស់របស់វាត្រូវបានចាប់ខ្លួនពីឆ្នាំមុន។
បុគ្គលិកនៅទីនោះបានឱ្យដឹងថា សត្វឆ្កែញីមួយក្បាលនេះ ធ្លាប់បានដើរតាមម្ចាស់របស់វាមកប៉ុស្តិ៍ប៉ូលីស និង មិនដែលចាកចេញពីម្ចាស់វាឡើយ។ កន្លងមកក៏មានមន្ត្រីប៉ូលីសមួយចំនួនបានចាប់អារម្មណ៍ និង យកអាហារទៅឱ្យសត្វឆ្កែមួយក្បាលនេះផងដែរ៕