![ស្ត្រីម្នាក់ប៊ិះស្លាប់ ក្រោយយកស្លាបព្រាទៅឆ្កឹះឆ្អឹងត្រីជាប់បំពង់ក ហើយធ្លាក់ចូលក្នុងពោះ](https://www.popular.com.kh/wp-content/uploads/2019/04/Master-Web-30-11-18-906pg.jpg)
ស្ត្រីម្នាក់ប៊ិះស្លាប់ ក្រោយយកស្លាបព្រាទៅឆ្កឹះឆ្អឹងត្រីជាប់បំពង់ក ហើយធ្លាក់ចូលក្នុងពោះ
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាប់ពីគាត់បានធ្លាក់ស្លាប់ព្រាអ៊ីណុកប្រវែងប្រមាណជា ១៣ សង់ទីម៉ែត្រចូលទៅក្នុងពោះ ដែលករណីនេះបានកើតឡើងនៅទីក្រុងShenzhen ប្រទេសចិន ។
ស្ត្រីរងគ្រោះមានឈ្មោះ Lili បានប្រាប់ថា មុនពេលកើតហេតុ គាត់បានស្លាក់ស្លាក់ឆ្អឹងត្រីជាប់បំពង់ក ហើយក៏បានសម្រេចចិត្តប្រើស្លាបព្រាដើម្បីឆ្កឹះវាមកក្រៅវិញ ប៉ុន្តែសំណាងអាក្រក់ស្លាបព្រានោះក៏បានធ្លាក់ចូលទៅជ្រៅក្នុងបំពង់កតែម្ដង ហើយភ្លាមៗនោះ វាក៏មិនបណ្ដាលឱ្យធ្វើទុក្ខ ឬឈឺចាប់អ្វីឡើយ ។
ប្រភពដដែលបានបន្តថា យ៉ាងណាមិញ ក្រោយមកទើបគាត់មានអការៈឈឺចុកចាប់នៅក្នុងពោះ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ហើយពេលនោះក្រុមគ្រូពេទ្យក៏បានវះកាត់យកស្លាបព្រាចេញដោយជោគជ័យ តែជនរងគ្រោះត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈទម្រាំតែរបួសជាសះទើបអាចចេញពីមន្ទីរពេទ្យបាន ៕
ដោយ៖ ម៉ានី
ប្រភព៖ Dailymail