ព្រោះតែរឿងមួយនេះ ធ្វើឱ្យក្មេងប្រុសឥណ្ឌាម្នាក់នេះក្លាយជាវីរបុរសនៅលើបណ្តាញសង្គម
ក្មេងប្រុសម្នាក់ នៅទីក្រុង សាយរាំង(Sairang) ក្នុងប្រទេសឥណ្ឌា ឥឡូវនេះបានក្លាយជាវីរបុរសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Twitter ដោយសារបានជួយសង្គ្រោះកូនសត្វមាន់មួយក្បាល ដែលរូបគេបានជិះកង់កិន។ ក្រោយពេលជិះកង់កិនកូនមាន់ ដោយអចេតនាមក ក្មេងប្រុសរូបនេះ បានយកវា និង ប្រាក់ចំនួន ១០ រូពីទៅមន្ទីរពេទ្យដើម្បីសុំគ្រូពេទ្យឱ្យជួយសង្គ្រោះ។
រូបថតរបស់ក្មេងប្រុសរូបនេះ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sanga Says និង ទទួលបានប្រជាប្រិយភាព និង ចាប់អារម្មណ៍ជាខ្លាំង ទៅនឹងទង្វើទទួលខុសត្រូវរបស់ក្មេងប្រុសរូបនេះ ដោយទទួលបាន ១,២លានLikes និង ចែករំលែកជាង ៨៤០០០ ដង។ មនុស្សជាច្រើនបានសរសើរនូវទឹកចិត្តរបស់ក្មេងប្រុសនេះ ចំពោះសកម្មភាពរបស់គាត់ ដែលចេះទទួលកំហុស និង ជួយសង្គ្រោះសត្វមាន់៕
ដោយ៖ សុផល
ប្រភព៖ MSN