ពុ-ទ្ធោអើ-យ! ទីបំផុត ឆ្មាំសមុទ្ររកឃើញបំណែកស-ព នៅនាវាមុជទឹក Titan សង្ស័យជារបស់ជនរងគ្រោះ
កាលពីថ្ងៃ ២២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ឆ្មាំសមុទ្ររបស់អាមេរិកបានប្រកាសឱ្យដឹងថា មហាសេដ្ឋី និង អ្នកជំនួញទាំង ៥ នាក់ ដែលបានធ្វើដំណើរក្នុងនាវាមុជទឹក Titan ទៅមើលខ្មោចកប៉ាល់ ទីតានិច បានបាត់បង់ជីវិតទៅហើយ ក្រោយពីបាត់ខ្លួនអស់ ៥ ថ្ងៃ។
យ៉ាងណាមិញ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ខាងឆ្មាំសមុទ្ររបស់អាមេរិកបានឱ្យដឹងថា គេបានរកឃើញបំណែកសាកសពមួយចំនួន នៅម្តុំកន្លែងបំណែកនាវាមុជទឹកនោះ សង្ស័យថាជារបស់ជនរងគ្រោះ តែគេនៅមិនទាន់អះអាងច្បាស់លាស់នៅឡើយទេ គឺនៅរងចាំខាងអ្នកជំនាញយកទៅត្រួតពិនិត្យសិន។
ដោយឡែក អត្តសញ្ញាណរបស់ជនរងគ្រោះអ្នកទាំង ៥ នាក់ មានដូចជា CEO ក្រុមហ៊ុន OceanGate ផ្ទាល់ លោក Stockton Rush អតីតនាវិកសញ្ជាតិបារាំង Paul-Henri Nargeolet មហាសេដ្ឋីសញ្ជាតិអង់គ្លេស Hamish Harding អ្នកជំនួញសញ្ជាតិប៉ាគីស្ថាន Shahzada Dawood និង កូនប្រុសរបស់លោក Suleman Daewood។ គួរឱ្យដឹងដែរថា ការស្លាប់របស់អ្នកទាំង ៥ នេះ ត្រូវបានគេអះអាង ក្រោយពីបានរកឃើញបំណែកនាវាមុជទឹក Titan មួយចំនួន នៅម្តុំតំបន់កប៉ាល់ខ្មោច Titanic ដែលជាគោលដៅរបស់ពួកគេក្នុងការធ្វើដំណើរចុះទៅនេះ៕
ប្រភព៖ GBN