foodpanda កម្ពុជា ប្រារព្ធខួបប្រាំឆ្នាំនៃភាពជោគជ័យជាមួយកម្មវិធី «Pau Pau Pandaverse» ជាមួយដៃគូសហការរបស់ខ្លួន

Share This

foodpanda Cambodia បានរៀបចំកម្មវិធីអរគុណទៅកាន់ដៃគូសហការ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជិត ៣០០ នាក់ រួមទាំងតំណាងមកពីភោជនីយដ្ឋានប្រមាណ ១០០ ហាង ហាងលក់ទំនិញចំនួន ៣០ ហាង និង ដៃគូកិត្តិយសជាង ៤០ ក្រុមហ៊ុន។ កម្មវិធីនេះបានធ្វើឡើងក្នុងឱកាសដ៏សំខាន់មួយដើម្បីគោរព និង ថ្លែងអំណរគុណចំពោះការរួមចំណែកដ៏មានតម្លៃរបស់ដៃគូអាជីវកម្មរបស់ខ្លួន ស្របពេលនៃការអបអរសាទរខួបប្រាំឆ្នាំនៃការរីកចម្រើនដ៏ របស់ foodpanda គួរឱ្យកត់សម្គាល់នៅក្នុងវិស័យដឹកជញ្ចូនម្ហូបអាហារ និង ទំនិញដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីការចាប់ផ្តើមដំបូង foodpanda តែងឈានមុខគេក្នុងការពង្រឹងសេវាកម្មដឹកជញ្ជូន ក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រាំឆ្នាំមកហើយ។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូអាជីវកម្មទូទាំងប្រទេស កម្មវិធីដឹកជញ្ជូននេះបានជួយដល់អាជីវកម្មជាច្រើនដើម្បីពង្រីកវត្តមានទីផ្សាររបស់ពួកគេ បង្កើនចំនួនអតិថិជន និង រីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល។

កម្មវិធី «Pau-Pau’s Pandaverse» សម្រាប់អរគុណទៅកាន់ដៃគូសហការ ជាពេលពិសេសមួយសម្រាប់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ និង ដៃគូយុទ្ធសាស្ត្រដើម្បីចូលរួមក្នុងពិភាក្សាគ្នា ផ្លាស់ប្តូរការយល់ដឹងអំពីអាជីវកម្មរបស់ខ្លួន និង ពង្រឹងកិច្ចសហការឲ្យកាន់តែសិទ្ធស្នាល ជាមួយក្រុមការងាររបស់ foodpanda។ កម្មវិធីនេះធ្វើឡើងដោយមានសុន្ទរកថាចូលរួមពីថ្នាក់ដឹកនាំ ការបង្ហាញពីដំណើរជោគជ័យ ការលើកកែវរួមគ្នាអបអរភាពជោគជ័យ និង ពិធីប្រគល់ពានរង្វាន់ទៅកាន់ដៃគូអាជីវកម្មឆ្នើម។ ពានរង្វាន់រួមមាន៖

● ជម្រើសឆ្នើមរបស់អតិថិជន
● ភោជនីយដ្ឋានពេញនិយម
● ហាងអាហារខ្មែរឆ្នើម
● អាជីវកម្មរីកចម្រើនជាងគេ
● ហាងប្រើប្រាស់សេវាកម្មដឹកជញ្ចូនច្រើនជាងកេ
● ដៃគូ pandapro ឈានមុខគេ
● ហាងអាហារអន្តរជាតិឆ្នើម
● ហាងថ្មីឆ្នើមបំផុត
● ហាងដំណើរការល្អបំផុត
● ជម្រើសរបស់អតិថិជន
● ហាងប្រតិបត្តិការល្អបំផុត
● ហាងលក់អាហារពេលយប់ឆ្នើម
● ហាងល្អបំផុតនៅក្នុងទីក្រុង
● ហាងរីកចម្រើនជាងគេ
● ដៃគូសហការរយៈពេលវែង
● ដំណើរការល្អបំផុតនៃភោជនីយដ្ឋាន

អ្នកចូលរួមក៏រីករាយនឹងបទពិសោធអាហារពេលល្ងាចដែលបានរៀបចំ ហើយបានចូលរួមក្នុងលេងហ្គេម Kahoot ជាមួយនឹងរង្វាន់ជាច្រើនផងដែរ។

កម្មវិធីនេះបង្ហាញពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង ការកោតសរសើររបស់ foodpanda ទៅកាន់ដៃគូអាជីវកម្មរបស់ពួកគេ និង ទស្សនៈវិស័យរួមគ្នាសម្រាប់ភាពជោគជ័យជាបន្តបន្ទាប់ក្នុងឆ្នាំខាងមុខ។ ឆ្ពោះទៅមុខនេះ foodpanda Cambodia នៅតែប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់ជំរុញការគាំទ្រទៅកាន់ដៃគូអាជីវកម្ម តាមរយៈដំណោះស្រាយបច្ចេកវិទ្យាទំនើប យុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិត និង ការកែលម្អប្រតិបត្តិការ ធានានូវកំណើនការប្រើប្រាស់ដោយនិរន្តរភាព និង ការរីកចម្រើនសម្រាប់ដៃគូរបស់ខ្លួននៅក្នុងប្រព័ន្ធដឹកជញ្ជូនដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនេះ។

អំពី foodpanda

ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនបញ្ជាទិញអាហារតាមអ៊ីនធឺណិតពហុជាតិសាសន៍របស់អាល្លឺម៉ង់ និង ក្រុមហ៊ុនដឹកជញ្ជូនអាហារដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង foodpanda បានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ជាកម្មវីធីដឹកជញ្ជូនម្ហូបអាហារ។ ប្តេជ្ញាក្នុងការជួយអតិថិជនឱ្យទទួលបានរសជាតិឆ្ងាញ់យ៉ាងឆាប់រហ័ស ទទួលបានការជ្រើសរើសចេញពីបេះដូង និងគំនិតរបស់អតិថិជនយ៉ាងឆាប់រហ័សនៅក្នុង APAC។

ដំណើរការដោយបច្ចេកវិជ្ជា និង ប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda បាននឹងកំពុងបង្កើនការបោះជំហានពាណិជ្ជកម្មយ៉ាងរហ័សរបស់ខ្លួននៅក្នុង ជាង ៤០០ ទីក្រុង ជាមួយទីផ្សារចំនួន ១១ ក្នុងអាស៊ី ដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងសេវាកម្មដឹកជញ្ជូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ