ក្តៅដូចទឹកពុះ! កីឡាករល្បីថៃម្នាក់ដាក់ផាំងៗថា វិស័យបាល់ទាត់ខ្លួនមិនទៅមុខ ព្រោះកីឡដ្ឋានគេយកធ្វើតែខនសឺត មិនដែលបានហ្វឹកហាត់
ថ្មីៗនេះ Chanathip Songkrasin ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិថៃ បានទម្លាយយ៉ាងមិនពេញចិត្តមួយចំនួន ចំពោះវិស័យបាល់ទាត់របស់ប្រទេសខ្លួននៅក្នុងកម្មវិធីមួយ។
ក្នុងនោះ Chanathip បានឱ្យដឹងថា ចុងក្រោយវិស័យបាល់ទាត់របស់ថៃ នៅតែមិនអាចអភិវឌ្ឍអ្វីឆ្ងាយជាងនេះបាន ព្រោះនៅមានការបែងចែកគ្នាច្រើន គ្មានសាមគ្គី ទាំងរដ្ឋបាល ទាំងសមាគមន៍។
សម្រាប់កីឡដ្ឋានជាតិ Rajamangala វិញ កន្លងមកជាង ៥ ឆ្នាំទៅហើយ ខ្លួន និង ក្រុមជម្រើសជាតិមិនដែលបានទៅទាត់ ឬ ហ្វឹកហាត់នៅទីនោះឡើយ ព្រោះជាប់ជាកន្លែងធ្វើខនសឺតតារាៗក្នុងស្រុក និង ក្រៅស្រុករហូត។ ហេតុនេះហើយវិស័យមួយនេះមិនមានផ្លូវទៅមុខបាននោះទេ ព្រោះសូម្បីតែរឿងមូលដ្ឋានបែបនេះក៏ត្រូវបានមើលរំលងដែរ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងនេះ មហាជនថៃជាច្រើនបានចូលរួមបញ្ចេញមតិការយល់ឃើញរៀងៗខ្លួន អ្នកខ្លះក៏យល់ស្រប និង រិះគន់ទៅកាន់រដ្ឋបាលបន្ថែម ឯអ្នកខ្លះទៀតក៏មានគំនិតផ្សេងៗផងដែរ៕