Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អ៊េមអស់ស្ទះ! កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បំបែកកំណត់ត្រាថ្មីមួយទៀតហើយ
កីឡា

អ៊េមអស់ស្ទះ! កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បំបែកកំណត់ត្រាថ្មីមួយទៀតហើយ

អត្ថបទដោយ​៖ Pandaa មិថុនា ២១, ២០២៣

សារព័ត៌មាន BBC នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា កីឡាករឆ្នើមលំដាប់ពិភពលោក និង ជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានរកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយ កាលពីយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដោយបានបង្កើតជារាត្រីប្រវត្តិសាស្ត្រមួយរបស់លោក និង បានក្លាយជាកីឡាករបុរសដំបូងគេបង្អស់ ដែលបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិចំនួន ២០០ លើក។

នៅក្នុងការប្រកួតជម្រុះ Euro 2024 ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងលទ្ធផល ១-០ ដែលនេះជាការបង្ហាញខ្លួនលើកទី ២០០ របស់កីឡាករវ័យ ៣៨ ឆ្នាំ និង ជាគ្រាប់បាល់ទី ១២៣ របស់ Ronaldo សម្រាប់ក្រុមជម្រើសជាតិរបស់លោក ព្រមទាំងជាជ័យជម្នះមួយ ដែលបានជួយឱ្យលោកជាប់ឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោក (Guinness World Record) ក្លាយជាកីឡាករបុរសដំបូងគេបង្អស់ ដែលបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត។

នេះគឺជាឆ្នាំទី ២០ ហើយ ដែលកីឡាករ Ronaldo បានលេងឱ្យជម្រើសជាតិព័រទុយហ្គាល់ ដោយលោកបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ ២០០៣។ លោកក៏ជាអតីតខ្សែប្រយុទ្ធ Sporting Lisbon, Manchester United, Real Madrid និង Juventus ដែលបានឈ្នះ Ballon d’Or ចំនួន ៥ ដង ខណៈដែលបច្ចុប្បន្ននេះ លោកគឺជាកីឡាករលេងនៅក្រៅទ្វីបអឺរ៉ុប និងកំពុងលេងឱ្យក្លឹបអារ៉ាប់ ALNassr Saudi ។

បើយើងងាកមកមើលពីគ្រាប់បាល់ទី ៥ របស់លោកក្នុងការប្រកួតជម្រុះ Euro 2024 កាលពីយប់ថ្ងៃទី ២០ ខែមិថុនាកន្លងទៅ គឺបានជួយឱ្យព័រទុយហ្គាល់ ឈ្នះបួនដងពីការប្រកួតចំនួន ៤ និង មាន ១២ ពិន្ទុ ក្នុងការប្រកួតជើងឯកនេះ ដើម្បីឡើងទៅកាន់វគ្គបន្តទៀត។ ហើយខាងក្រោមនេះគឺជា តារាងឈ្មោះរបស់កីឡាករ ១០ រូប ដែលបង្ហាញខ្លួនឱ្យជម្រើសជាតិច្រើនជាងគេបំផុត សូមតាមដានទាំងអស់គ្នា៖

ប្រភព ៖ BBC

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់