Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ចេញពីក្លិប PSG កីឡាករ Messi សម្រេចចូលក្លិប Inter Miami ក្រោយបំណងទៅក្លិបចាស់មិនអាចទៅរួច
កីឡា អន្តរជាតិ

ចេញពីក្លិប PSG កីឡាករ Messi សម្រេចចូលក្លិប Inter Miami ក្រោយបំណងទៅក្លិបចាស់មិនអាចទៅរួច

អត្ថបទដោយ​៖ Muyly មិថុនា ៨, ២០២៣

ក្លិបបាល់ទាត់ Paris Saint German នៅក្របខ័ណ្ឌ Ligue 1 នៃប្រទេសបារាំង នៅថ្ងៃទី​ ០៧ ខែមិថុនា ឆ្នាំ ២០២៣ បានបង្ហោះវីដេអូចុងក្រោយ ដើម្បីជាការអរគុណដល់កីឡាករ Lionel Messi បន្ទាប់ពីការប្រកាសជាផ្លូវការ ក្នុងការចែកផ្លូវពីក្លិបតាមរយៈ Free Agent នាពេលថ្មីៗនេះ។

ចំពោះការចាកចេញនេះទៀតសោត បើតាមអ្នកកាសែតកីឡាបរទេសដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់ឱ្យដឹងថា Lionel Messi នឹងលេងនៅក្លិប Inter Miami នៃលីគ MLS របស់អាមេរិក នៅរដូវកាលក្រោយ ហើយការប្រកាសពីសាមីខ្លួនផ្ទាល់នឹងធ្វើឡើងឆាប់ៗនេះ។

មុននឹងឈានដល់ការព្រមព្រៀងទៅកាន់ក្លិប Miami ទឹកដីអាមេរិក Messi ក៏មានចិត្តចង់ត្រឡប់ទៅក្លិបចាស់ FC Barcelona របស់ខ្លួនផងដែរ ប៉ុន្តែការព្រមព្រៀងពុំអាចទៅរួច ទើបលោកសម្រេចចិត្តចុះហត្ថលេខាជាមួយក្លិបរបស់ David Beckham តែម្ដង។ ជាក់ស្ដែងបើតាមការឱ្យដឹងពីលោក Fabrizio Romano កីឡាករ Messi បាននិយាយថា ៖ «ខ្ញុំបានទទួល​ការ​ដេញ​ថ្លៃ​ពី​ក្លិប​អឺរ៉ុប​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ដល់​សំណើ​ទាំង​នោះ​ទេ ព្រោះ​គំនិត​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​ចង់​ទៅ​ចូល​រួម Barcelona នៅ​អឺរ៉ុប តែដោយសារកិច្ចព្រមព្រៀងជាមួយ Barça ពុំអាចទៅរួច ខ្ញុំចង់សាកល្បងអ្វីដែលប្លែកនៅ Miami ឥឡូវនេះ»។

សូមរំឭកផងដែរថា ក្នុងការរួមដំណើរជាមួយក្លិបបាល់ទាត់ Paris Saint German នៅឯប្រទេសបារាំង Messi រកបាន ៣២ គ្រាប់ ៣៤ assists ក្នុង ៧៥ ប្រកួត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់