សោកស្ដាយ! អ្នកគ្រូប្រដាល់ ឡុង រ៉ាវី ស្ត្រីដំបូងបង្កើតក្លិបគុនខ្មែរ បានទទួលមរណ-ភាពហើយ
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មហាជនស្នេហាវិស័យគុនខ្មែរ ហាក់ស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមរណភាពរបស់លោកស្រី ឡុង រ៉ាវី ដែលជាគ្រូប្រដាល់ និង ជាម្ចាស់ក្លិបប្រដាល់គុនខ្មែរ «ខ្លារខិនមានរិទ្ធ»។
ដំណឹងដ៏សោកសៅខាងលើនេះ បានធ្វើឱ្យមហាជន កីឡាករប្រដាល់ និង អ្នកស្នេហាវិស័យគុនខ្មែរជាច្រើនស្លុតចិត្ត និង ចូលរួមរំលែកទុក្ខជាច្រើនដល់គ្រួសារអ្នកគ្រូផងដែរ។
គួររំឭកថា លោកស្រី ឡុង រ៉ាវី គឺជាស្ត្រីខ្មែរដំបូង ដែលបានក្លាយទៅប្រធានក្លិបប្រដាល់ និង បានក្រាញននាលលើវិស័យនេះ ដល់នាទីចុងក្រោយនៃជីវិតរបស់លោកស្រី៕