រំភើបចិត្ត! សិល្បករ-ការិនីមានពិការភាព សម្តែងការបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ យ៉ាងពិសេស
មុននឹងការបើកជាផ្លូវការនៃ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលប្រព្រឹត្តិឡើងនៅឯកីឡដ្ឋានជាតិមរតកតេជោនោះ ក៏មានការបង្ហាញនូវផ្ទាំងទស្សនីយភាពនៃការឡើងបកស្រាយចម្រៀងជាបន្តបន្ទាប់ពីសិល្បករ សិល្បការិនីជាច្រើនផងដែរ។
ក្នុងនោះ ការសម្តែង ដែលកំពុងធ្វើឱ្យអ្នកទស្សនាទាំងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ និង អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ដូចជាការឡាយលើបណ្តាញសង្គមហ្វ៊េសប៊ុក កំពុងរំភើបចិត្ត និង ស្រក់ទឹកភ្នែកយ៉ាងខ្លាំង ក្រោយឃើញវត្តមានរបស់សិល្បករ សិល្បការិនី មានពិការភាពបានឡើងសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ក្នុងនោះ មហាជនរំភើបចិត្ត និង កោតសរសើរយ៉ាងខ្លាំងដោយលើកឡើងថា បើពួកគាត់មានពិការភាពក៏ពិតមែន តែមហាជនកំពុងសរសើរពីការប្រឹងប្រែង និង សមត្ថភាពរបស់ពួកគេ នៃការបង្ហាញទស្សនីយភាពដ៏រំភើបចិត្តមួយនេះ៕