ក្តៅគគុក! គ្រូ អេ ភូថង បង្ហោះសារទាំងយប់ ក្តៅចិត្តព្រោះមានអ្នកដណ្ដើមសិស្សគុនទៅចុះកុងត្រាឱ្យគេមិនប្រាប់មួយម៉ាត់
នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកគ្រូប្រដាល់គុនខ្មែរ អេ ភូថង បានចេញមកបង្ហោះសារក្តៅមួយ ក្រោយដឹងថាមានអ្នកយកកូនសិស្សប្រដាល់ក្នុងក្លឹបរបស់លោកទៅចុះកុងត្រា ហើយមិនបានជម្រាបដំណឹងដល់លោកសូម្បីមួយម៉ាត់។
បើតាមការបង្ហោះរបស់លោកគ្រូ អេ ភូថង បានរៀបរាប់ថា ៖ «ថ្ងៃនេះផុសរាងយប់បន្តិចហើយ ទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំខ្ញុំ អេ ភូថង មិនដឹងអីផង ហេតុអ្វីបានជាទៅសុីញ៉េកុងត្រាសិស្សរបស់ខ្ញុំឱ្យទៅអ្នកដទៃដោយមិនបានសួរខ្ញុំមួយមាត់? ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុន សិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ? ហើយអ្នកដែលទៅចុះកុងត្រាឱ្យគេហ្នឹង កាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះឱ្យគាត់បានល្បី ហេតុអ្វីអ្នកឯងទៅសុីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់អ៊ីចឹង? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេ ឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើឱ្យសោះ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះ គ្មានខ្សែដូចអ្នកទេ តែសូមចេះឱ្យតម្លៃខ្ញុំផង! មិនចប់ដោយស្រួលៗនោះទេ ?»៕