នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមគាំទ្រកីឡាករគុនខ្មែរ ច្បាស់ជាបានទស្សនាហើយនៃការប្រកួតគុនខ្មែររវាកីឡាករកម្ពុជារហស្សនាមអ្នកលេងពូថៅដៃគុនខ្មែរ ធឿន ធារ៉ា ប៉ះនឹង កីឡាករជនជាតិថៃ ក្រុង ចក្រ។
ក្នុងការទស្សនាដ៏ជក់ចិត្តនៃការប្រកួតនោះដែរ មកដល់ទឹកទី ៤ មហាជនអ្នកគាំទ្រកីឡាករគុនខ្មែរ ធឿន ធារ៉ា មានការស្លុតចិត្តយ៉ាងខ្លាំង ដោយ ធឿន ធារ៉ា មិនអាចបន្តការប្រកួតបាន និង ត្រូវបោះបង់ការប្រកួតព្រោះតែបញ្ហាដៃរបស់លោក។
ក្រោយពីមិនអាចបន្តការប្រកួតបាននោះ កីឡាករជនជាតិថៃ ក្រុង ចក្រ ក៏បានឈ្នះទៅលើកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រឹមតឹកទី ៤ តែម្តង។
ងាកទៅកាន់ ធឿន ធារ៉ា ឯនោះវិញ ក្រោយមិនអាចបន្តការប្រកួត និង យកឈ្នះដៃគូ អ្នកលេងពូថៃគុនខ្មែររូបនេះ ក៏បានបង្ហោះសារសុំទោសដល់មហាជនថា៖ «ជាងការប្រកួតមួយនេះ ខ្ញុំសុំទោសទៅដល់ពុកម៉ែបងប្អូន ដែលខ្ញុំធ្វើមិនបានល្អ»។
យ៉ាងណាមហាជន ជាពិសេសអ្នកគាំទ្រកីឡាករគុនខ្មែរ ធឿន ធារ៉ា ក៏បានចូលទៅបញ្ចេញមតិលើកទឹកចិត្ត ព្រមទាំងលើកឡើងថានេះមិនមែនជាកំហុសលោកនោះទេ និង ថែមទាំងជូនពរដល់កីឡាករឆ្នើមវ័យក្មេងរូបនេះឆាប់ជាសះស្បើយផងដែរ៕