(វីដេអូ) ភ្ញាក់ផ្អើល! គ្រូថៃមិនអស់ចិត្តសុំឆែកបង់រុំដៃរបស់ សូដា សូសែន ក្រោយផ្តួលកីឡាករប្រដាល់ខ្លួនឱ្យសន្លប់
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ការប្រដាល់គុនខ្មែររវាងកីឡាករប្រដាល់របស់ខ្មែរ លោក សូដា សូសែន និង កីឡាករប្រដាល់របស់ថៃ លោក ណុប ក្រាក់ជីប បានធ្វើឱ្យមហាជនជាអ្នកស្នេហាវិស័យកីឡាប្រដាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញការបង្ហោះជាវីដេអូឃ្លីបនៅលើបណ្តាញសង្គម ក្រោយកីឡាករខ្មែរ សូដា សូសែន បានផ្តួលកីឡាករថៃឱ្យសន្លប់ក្នុងទឹកទី ៣។
ក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជាសកម្មភាពរបស់គ្រូបង្វឹកថៃ បានស្នើសុំឆែកបង់រុំដៃរបស់កីឡាករ សូដា សូសែន ដោយសង្ស័យថាអាចមានលាក់របស់រឹងនៅក្នុងបង់រុំដៃរបស់លោក ដែលធ្វើឱ្យភាគីខាងកីឡាករថៃរងធ្ងន់ឈានដល់ការសន្លប់បាត់ស្មារតី។
ទោះជាយ៉ាងណា ខាងភាគីខ្មែរ ក៏បានអនុញ្ញាតឱ្យមានការពិនិត្យតាមការស្នើសុំ ប៉ុន្តែលទ្ធផលគឺមិនបានរកឃើញអ្វីមួយជាដុំកំភួនទាល់តែសោះ ក្រៅពីក្រណាត់រុំដៃពណ៌ស ក្រោយមកភាគីទាំងពីរ ក៏បានសម្របសម្រួលនឹងទទួលស្គាល់លទ្ធផលនៃការប្រកួតជាក់ស្ដែង៕
ទស្សនាវីដេអូខាងក្រោមនេះ៖