នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះសម្ដេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និង ពិធីបិទស៊ីហ្គេម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និង បញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមនោះទេ។
មិនតែប៉ុណ្ណោះ សម្ដេចបានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់ អាចមានសិទ្ធិចូលរួមមើលការប្រកួតស៊ីហ្គេម បានដោយសេរី មិនចាំបាច់ចំណាយប្រាក់ទិញសំបុត្រនោះឡើយ៕
សូមស្ដាប់សារសំឡេងរបស់សម្ដេច ដែលមានភ្ជាប់ជូនខាងក្រោម ៖