រឿងរ៉ាវលម្អិតថ្មីៗ ជុំវិញការធ្លាក់យន្តហោះរបស់ម្ចាស់ក្លិប Leicester City
ឧទ្ធម្ភាគចក្រមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីធ្លាក់នៅក្បែរកីឡដ្ឋាន King Power ត្រឹមតែ ១ ម៉ោង ក្រោយការប្រកួត Premier League រវាងក្រុម Leicester City ដែលបានប្រកួតស្មើគ្នា ១ ទល់នឹង១ ជាមួយនឹងក្រុម West Ham United ។
ក្នុងនោះដែរ លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិប Leicester City ក៏មានវត្តមានក្នុងឧទ្ធម្ភាគចក្រនេះផងដែរ ជាមួយនឹងមនុស្សចំនួន ៤ នាក់ទៀត ហើយជាអកុសលមនុស្សទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រនេះ បានស្លាប់បាត់បង់ជីវិតទាំងអស់ ។
ក្រៅពីមហាសេដ្ឋីដែលជាម្ចាស់ក្លឹបទទួលមរណភាព ក៏មានមនុស្ស ៤ នាក់ផ្សេងទៀត ក្នុងនោះបុគ្គលិករបស់លោក ២ នាក់ឈ្មោះ Suknamai និង Koveporn ព្រមទាំងអ្នករួមដំណើរឈ្មោះ Roza Lechowicz ហើយអ្នកបើកយន្តហោះ Eric Swaffer សុទ្ធតែស្លាប់ទាំងអស់ ដែលក្នុងនោះក៏មានអតីតកញ្ញាឯកថៃផងដែរ។
គូសបញ្ជាក់ផងដែរថា Leicester បានឈ្នះ Premier League ជាប្រវត្តិសាស្ត្រក្រោមការវិនិយោគរបស់លោក Srivaddhanaprabha ដែលជាជនជាតិថៃតាមទម្លាប់ម្ចាស់ក្លឹបជនជាតិថៃ ហើយជាទម្លាប់លោកតែងតែជិះឧទ្ធម្ភាគចក្រចេញពីកន្លែងប្រកួតដើម្បីបញ្ចៀសការស្ទះចរាចរណ៍៕
ដោយ៖ Coura
ប្រភព៖ GlobalNews