Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 កម្ពុជាថា ថៃមិនបញ្ជូនអត្តពលិកមកប្រកួត «គុនខ្មែរ» នៅស៊ីហ្គេមឆ្នាំ ២០២៣ ជាសិទ្ធិរបស់គេ
កីឡា សង្គម

កម្ពុជាថា ថៃមិនបញ្ជូនអត្តពលិកមកប្រកួត «គុនខ្មែរ» នៅស៊ីហ្គេមឆ្នាំ ២០២៣ ជាសិទ្ធិរបស់គេ

អត្ថបទដោយ​៖ សាកល មករា ២៤, ២០២៣

ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ នេះ កាន់តែខិតជិតមកដល់ហើយ ហើយសម្រាប់ឆ្នាំ ២០២៣ នេះ កម្ពុជាគឺទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងរៀបចំនូវប្រភេទកីឡាជាច្រើនសម្រាប់ធ្វើការប្រកួតប្រជែងដណ្តើមមេដាយ។

យ៉ាងណាមិញ ថ្មីៗនេះមានការចាប់អារម្មណ៍មួយ ខណៈកម្ពុជាគឺជាម្ចាស់ផ្ទះនៃព្រឹត្តិការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ នេះ កម្ពុជាក៏បានសម្រេចផ្លាស់ប្តូរឈ្មោះកីឡាប្រដាល់ពី «មួយថៃ» ទៅជា «គុនខ្មែរ» ផងដែរ។ ចំពោះការផ្លាស់ប្តូរនេះ បានធ្វើឱ្យខាងសហព័ន្ធកីឡាប្រដាល់ «មួយថៃ» ផ្ទុះការប្រតិកម្មយ៉ាងខ្លាំង និង បានបញ្ជាក់ថា ថៃនឹងមិនបញ្ជូនអត្តពលិក Muay Thai ទៅចូលរួមស៊ីហ្គេមឆ្នាំ ២០២៣ ដោយព្រមានថាប្រទេសណាដែលបញ្ជូនអត្តពលិកទៅចូលរួមការប្រកួត «គុនខ្មែរ» ក្នុងស៊ីហ្គេមនេះ នឹងត្រូវហាមប្រាមពីសហព័ន្ធ Muay Thai អន្តរជាតិក្នុងព្រឹត្តិការណ៍ផ្សេងៗ។

ពាក់ព័ន្ធរឿងនេះដែរ លោក វ៉ាត ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា ឬ ហៅកាត់ថា CAMSOC បានឱ្យដឹងថា អ្នករៀបចំស៊ីហ្គេមមិនមានការព្រួយបារម្ភចំពោះការសម្រេចចិត្តពីប្រទេសថៃរឿងមិនបញ្ចូនអត្តពលិកមកនោះទេ ដោយនោះគឺជាសិទ្ធិរបស់គេ ហើយកម្ពុជាក៏នឹងត្រៀមរៀបចំការប្រកួត «គុនខ្មែរ» ឱ្យខាងតែបាន។

ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះកម្ពុជាបានបញ្ជាក់ដែរថា មានប្រទេសចំនួន ៦ ហើយ បានសម្រេចចិត្តចូលរួមប្រកួត គុនខ្មែរ ដោយប្រទេសទាំងនោះរួមមាន ប្រទេសឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។

បន្ថែមពីលើនេះ អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា ឬ CAMSOC ក៏បង្ហើបដែរថា ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាក៏នឹងមិនបញ្ជូនអត្តពលិកទៅចូលរួមការប្រកួត «មួយថៃ» ដូចគ្នា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់