កម្ពុជា បរាជ័យ ក្រោមថ្វីជើង សិង្ហបូរី តែមានការរីកចម្រើនខ្លាំងជាងមុន
ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមជម្រើសជាតិសិង្ហបូរី ក្នុងលទ្ធផល ២ ទល់នឹង ១ នៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ៤មុឺននាក់។
ទោះបីជាលទ្ធផលមិនគាប់ប្រសើរក្រុមជម្រើសជាតិកម្ពុជា ត្រូវបានសង្កេតឃើញថាមានភាព រីកចម្រើនខ្លាំងជាងប្រកួតមុន ដោយការគ្រប់គ្រងបាល់ និង ចង្វាក់លេងសុីចង្វាក់គ្នាល្អ តែនៅមិនទាន់អាចគ្រប់គ្រងតំបន់ការពាររបស់ខ្លួនបានល្អនៅឡើយ ដោយមានភ្លាត់ច្រើននៅតំបន់នេះ។
ជុំវិញការប្រកួតនេះផងដែរ ទាំងគ្រូបង្វឹកកម្ពុជា និង សិង្ហបូរី មើលឃើញថាកម្ពុជា លេងបានយ៉ាងល្អជាងមុនច្រើន ប៉ុន្ដែនៅស្ទើរខាងបញ្ចប់ទី និង ការពារ ។ រីឯ តំបន់បម្រើ និង ប្រយុទ្ធ ធ្វើការបានយ៉ាងល្អ ៕
ដោយ៖ Coura ប្រភព (FFC)