Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 កីឡាករបាល់ទាត់ ៥ រូប រកលុយបានច្រើនជាងគេបំផុតលើលោក
កីឡា

កីឡាករបាល់ទាត់ ៥ រូប រកលុយបានច្រើនជាងគេបំផុតលើលោក

អត្ថបទដោយ​៖ Pandaa មករា ៥, ២០២៣

ក្នុងឆ្នាំ ២០២២/២០២៣ កីឡាករបាល់ទាត់ ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភព គឺជាអ្នកដែលមានប្រាក់ខែខ្ពស់បំផុតប្រចាំសប្តាហ៍។ យ៉ាងណាមិញ រាល់ពេលដែលកីឡាករកំពូលទាំងអស់ចុះហត្ថលេខាលេងនៅក្លឹបថ្មី នោះនឹងត្រូវបានសន្មត់ថា ជាថ្ងៃដែលពួកគេចុះកិច្ចសន្យាក្នុងតម្លៃរាប់លានក្នុងមួយឆ្នាំ ដោយមិនខ្វល់ខ្វាយអ្វីទាំងអស់ ដូចនេះមកស្គាល់កីឡាករបាល់ទាត់ទាំង ៥ រូប ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោកនៅឆ្នាំ ២០២២/២០២៣។

១. កីឡាករ Cristiano Ronaldo

កីឡាករ Ronaldo បានក្លាយជាកីឡាករដែលមានតម្លៃពលកម្មថ្លៃជាងគេបំផុតក្នុងឆ្នាំ ២០២២/២០២៣ ដោយការចុះកិច្ចសន្យាជាមួយក្លឹប Al-Nassr ហើយរបាយការណ៍ជាច្រើនបានបង្ហាញថា ប្រាក់ប្រចាំឆ្នាំរបស់ Ronaldo គឺ ៧៥ លានដុល្លារក្នុងមួយឆ្នាំ ដែលកិច្ចសន្យានេះមានរយៈពេល ២ ឆ្នាំកន្លះ ប៉ុន្តែបើគិតជាប្រាក់ឈ្នួលប្រចាំសប្ដាហ៍គឺ ៤ ១១៦ ៨៨៥ ដុល្លារអាមេរិក។

២. កីឡាករ Kylian Mbappe

Kylian Mbappe នៅឯក្លឹប Paris Saint-Germain បានចុះកិច្ចសន្យាថ្មីមានរយៈពេល ៣ ឆ្នាំ។ ដោយឡែក កីឡាករសញ្ជាតិបារាំងរូបនេះគឺជា ខ្សែប្រយុទ្ធដ៏ល្អបំផុតដោយបានបង្ហាញខ្លួនចំនួន ៤៦ លើកនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ PSG ក្នុងរដូវកាលកន្លងទៅនេះ ហើយ Mbappe ក៏បានស៊ុតបញ្ចូលទីចំនួន ៣៩ គ្រាប់ និង បញ្ជូនបាល់ Assists ចំនួន ២៦ លើក អ្វីដែលសំខាន់លោកទទួលបានប្រាក់ឈ្នួលចំនួន ១ ២០២ ៨៧៨ លានដុល្លារក្នុងមួយសប្តាហ៍។

៣. កីឡាករ Lionel Messi

កីឡាករឆ្នើមរូបនេះក៏នៅក្លឹប PSG ដូច Kylian Mbappe ហើយក៏ត្រូវបានគេស្គាល់ផងដែរថាជា កីឡាករល្អបំផុតក្នុងលោក។ យ៉ាងណាមិញ កីឡាកររូបនេះមានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ចំនួន ១ ១៥៤ ៧៦៣ លានដុល្លារអាមេរិក ដែលទទួលបានពី PSG ក្នុងកុងត្រារយៈពេល ២ ឆ្នាំ ហើយក៏ស៊ុតបញ្ចូលទីបានចំនួន ១១ គ្រាប់ និង បញ្ជូនបាល់បាន ១៥ ដងក្រោយពីចូលលេងបាន ៣៤ លើក។

៤. កីឡាករ Neymar Jr.

Paris Saint-Germain ក៏បានធ្វើឱ្យ Neymar Jr. ក្លាយជាកីឡាករមួយរូបក្នុងចំណោមកីឡាករទាំង ១០ ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក ដោយក្លឹបបានចំណាយប្រាក់ចំនួន ១៩៩.៨ លានផោន ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះពីក្លឹប Barcelona កាលពីឆ្នាំ ២០១៧ ហើយ Neymar ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៧២៨ ៩៤៤ ដុល្លារអាមេរិក និង បានបង្ហាញខ្លួនចំនួន ១៤៤ ដង ដោយបានស៊ុតបញ្ចូលទីចំនួន ១០០ គ្រាប់ និង បញ្ជូនបាល់បាន ៦០ ដង។

៥. កីឡាករ Mohamed Salah

Mohamed Salah គឺជា កីឡាករនៅក្លឹប Liverpool ដែលបានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំបន្តជាមួយនឹងប្រាក់ឈ្នួលចំនួន ៤៨១ ១៥១ ដុល្លារអាមេរិក និង ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA សម្រាប់រដូវកាលឆ្នាំ ២០២១-២០២២ ។ លើសពីនេះទៅទៀត កីឡាកររូបនេះបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍កាលពីរដូវកាលមុន ដោយធ្វើការស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ និង បញ្ជូនបាល់ចំនួន ១៦ ដងក្នុងការបង្ហាញខ្លួនចំនួន ៥១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់របស់ Liverpool ៕

ប្រភព៖ e360hubs

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់