ពិភពលោកបានសម្ដែងក្ដីក្រៀមក្រំ និង រំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ Pele ដែលជាស្តេចកីឡាករបាល់ទាត់ប្រេស៊ីល ដែលលោកបានទទួលមរណភាពទៅហើយក្នុងវ័យ ៨២ ឆ្នាំ ក្រោយតស៊ូជាមួយនឹងជំងឺមហារីកពោះវៀន។
ដំណឹងដ៏ក្រៀមក្រំបំផុតនេះ ត្រូវបានប្រកាសដោយលោកស្រី Kely Nascimento ដែលជាកូនស្រីស្ដេចបាល់ទាត់ Pele ផ្ទាល់លើបណ្ដាញសង្គម Instagram។ អមដោយរូបភាពមួយសន្លឹក លោកស្រី Kely បានសរសេររៀបរាប់ដែលមានន័យជាភាសាខ្មែរថា ៖«អ្វីគ្រប់យ៉ាងដែលពួកយើងមាន គឺមានដោយសារប៉ា។ ក្ដីស្រឡាញ់ដែលពួកយើងមានចំពោះប៉ាគឺគ្មានដែនកំណត់ឡើយ។ សូមឱ្យប៉ាបានទៅកាន់សុគតិភព»៕