ឥទ្ធិពល Messi! បន្ទប់សណ្ឋាគារដែល Messi ស្នាក់នៅកាតា នឹងប្រែជាសារមន្ទីរទុកឱ្យភ្ញៀវចូលទស្សនា
បន្ទប់សណ្ឋាគារមួយនៅប្រទេសកាតា ដែល Lionel Messi ស្នាក់នៅ អំឡុងពេលប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងត្រូវដាក់ទៅជាសារមន្ទីរ ក្រោយក្រុមជម្រើសជាតិ អាហ្សង់ទីន យកជ័យជម្នះលើការប្រកួតពិភពលោកមួយនេះ។
ជាការពិតណាស់ កីឡាករ Lionel Messi ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយលោកស៊ុតបញ្ចូលទី ២ លើកក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ ភាពជោគជ័យរបស់លោក និង មិត្តរួមក្រុម គឺត្រូវបានប្រជាពលរដ្ឋអាហ្សង់ទីន ក៏ដូចជាបណ្ដាអ្នកគាំទ្រជាច្រើនស្ទើរពាសពេញពិភពលោក ស្ញប់ស្ញែងជាខ្លាំង។
ជាក់ស្ដែង ក្រោយទទួលបានជ័យជម្នះកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកកាសែតដ៏ល្បី Achraf Ben Ayad បានធ្វើការបង្ហោះលើគណនី Twitter របស់លោកថា បន្ទប់មួយនៅសណ្ឋគារមួយកន្លែងដែល Messi ស្នាក់នៅ អំឡុងពេលប្រកួត FIFA World Cup នឹងត្រូវប្រែទៅជាសារមន្ទីរតូចមួយ ដែលគ្រប់គ្នាអាចទៅចូលទស្សនាបាន។
គួរឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បាននាំជ័យជម្នះដ៏អស្ចារ្យបំផុតមួយជូនដល់ប្រទេសជាតិរបស់ខ្លួន ក្រោយក្រុមជម្រើសជាតិនេះ បានយកឈ្នះការប្រកួត FIFA World Cup 2022 លើក្រុមជម្រើសជាតិ បារាំង ក្នុងលទ្ធផល ៤-២ នៅវគ្គប៉េណាល់ទីបញ្ចប់សេចក្ដី៕