ភរិយា Goal! ភរិយា Ronaldo ជះលុយមិនស្ដាយ ទិញរថយន្ត Rolls-Royce ជូនស្វាមីសំណព្វជាកាដូថ្ងៃបុណ្យណូអែល
នៅថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ តាមការចុះផ្សាយរបស់សារព័ត៌មាន Mirror បានឱ្យដឹងថា នៅក្នុងថ្ងៃបុណ្យណូអែល ភរិយាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo អ្នកនាង Georgina Rodríguez បានទិញនូវរថយន្តស៊េរីទំនើប Rolls Royce Phantom ថ្មីស្រឡាង ដែលមានតម្លៃប្រមាណ ៣០ ម៉ឺនដុល្លារជូនដល់ស្វាមីជាទីស្រឡាញ់របស់ខ្លួន។
ក្នុងនោះ តាមរយៈវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម Instagram គេឃើញថាភរិយារបស់ Ronaldo គឺអ្នកនាង Georgina Rodríguez បានបង្ហោះវីដេអូស៊ុបប្រាយ ស្វាមីរបស់ខ្លួននូវឡានទំនើបថ្មីស្រឡាង ព្រមទាំងបង្ហាញនូវក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ ភ្ជាប់ជាមួយកាដូដ៏មានតម្លៃនេះផងដែរ។
ក្រោយទទួលបានកាដូពិសេសពីភរិយាសំណព្វចិត្ត ពេលនេះម្ចាស់ពាន Ballon d’Or ៦ សម័យ Ronaldo ក៏កំពុងចរចារជាមួយក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងប្រាក់ខែ ២១១ លានដុល្លារក្នុងមួយឆ្នាំ។ ប្រសិនបើការចរចារនេះ បានជោគជ័យនោះ ខ្សែប្រយុទ្ធដ៏មុតស្រួចជនជាតិព័រទុយហ្គាល់រូបនេះ នឹងក្លាយជាកីឡាករបាល់ទាត់ ដែលទទួលបានប្រាក់ខែច្រើនជាងគេបំផុតក្នុងពិភពលោក៕
View this post on Instagram
ប្រភព៖ Mirror