អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនប្រកាសថា នឹងត្រៀមអាវជាស្រេចបើ Messi នៅលេងបន្តទៀត
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Lionel Scaloni បាននិយាយថា គាត់នឹងរក្សាអាវរបស់ Lionel Messi ត្រៀមទុកក្នុងករណីដែលប្រធានក្រុមដ៏ឆ្នើមរូបនេះចង់លេងនៅ World Cup ក្រោយពីបានបញ្ចប់ការរង់ចាំរយៈពេល ៣៦ ឆ្នាំ ដើម្បីលើកពានមាស World Cup ម្តងទៀត។
នៅក្នុងរាត្រីដ៏រន្ធត់ Messi បានស៊ុតបញ្ចូលទី ២ គ្រាប់ ហើយម្តងទៀតជាការស៊ុតបាល់ប៉េណាល់ទី ខណៈដែលបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះបារាំងក្នុងលទ្ធផល ៤-២ ក្នុងរយៈពេល ១២០ នាទី។ បន្ទាប់ពីបានសម្រេចក្តីសុបិនក្នុងការលើកពានរង្វាន់បាល់ទាត់ពិភពលោក មនុស្សជាច្រើនបានគិតថា Messi ដែលមានវ័យ ៣៥ ឆ្នាំប្រហែលជាមិនបន្តលេងឱ្យជម្រើសជាតិ អាហ្សង់ទីនទៀតទេ ស្របពេលដែលប៉ុន្មាននាទីក្រោយពីឈ្នះ Messi បានប្រកាសថា លោកមិនមានគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិនាពេលខាងមុខនេះទេ។
យ៉ាងណាមិញ Scaloni បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំគិតថាយើងគួរតែរក្សាអាវលេខ ១០ ដែលត្រៀមសម្រាប់ការប្រកួត World Cup ក្រោយ ប្រសិនបើ Messi នៅចង់លេងបន្ត» ហើយ Messi នឹងទទួលបានសិទ្ធិធ្វើអ្វី ដែលលោកចង់បានជាមួយនឹងអាជីពនេះ ព្រោះនេះគឺជាជ័យជម្នះដ៏ធំមួយក្នុងការប្រកួត World Cup ក្រោយពីមរណភាពរបស់កីឡាករ Diego Maradona ដែលបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup ចុងក្រោយកាលពីឆ្នាំ ១៩៨៦ ៕
ប្រភព៖ VN Express