នេះជាប្រវត្តិស្នេហ៍ Messi និង ភរិយា អានហើយច្បាស់ជារំភើបក្នុងចិត្ត
ទំនាក់ទំនងរវាង Lionel Messi និង Antonela Roccuzzo ជាគំរូស្នេហា Goal ដ៏គួរឱ្យស្ញប់ស្ញែង ដោយរឿងរ៉ាវស្នេហារបស់ពួកគេបានចាប់ផ្ដើមនៅស្រុកកំណើត Rosario ប្រទេសអាហ្សង់ទីន តាំងពីនៅបឋមវ័យ។
ក្រោយធំដឹងក្ដី ឃ្លាតគ្នាបំពេញក្ដីស្រមៃរៀងខ្លួនបានមួយរយៈ គូស្នេហ៍មួយគូនេះបានជួបជុំគ្នាឡើងវិញ និង រៀបចំផែនការសម្រាប់អនាគតរបស់ពួកគេជាមួយគ្នា ដោយ Antonela បានផ្លាស់ទៅរស់នៅប្រទេសអេស្ប៉ាញ និង រស់នៅជាមួយ Messi នៅទីក្រុង Castelldefels ទីក្រុង Barcelona ដែលជាការចាប់ផ្តើមនៃជីវិតជាស្វាមីភរិយារបស់ពួកគេ និង ទទួលបានចំណងដៃកូនប្រុសដំបូង នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១២ គឺ Thiago Messi។
នៅពេលដែលអាជីពរបស់ Messi រីកចម្រើន គ្រួសាររបស់គាត់ក៏ជោគជ័យដូចគ្នាដែរ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៥ Mateo ដែលជាកូនប្រុសទីពីររបស់ពួកគេបានកើត។ នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ កូនប្រុសទីបីរបស់ពួកគេ Ciro បានកើត។ លុះទៅដល់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ គូស្នេហ៍មួយគូនេះ បានរៀបមង្គលការដ៏កក់ក្ដៅនៅឯស្រុកកំណើត Rosario រៀបចំនៅសណ្ឋាគារ City Center ដោយមានភ្ញៀវជាង ២៦០ នាក់។
យ៉ាងណាមិញ បើគិតមកដល់បច្ចុប្បន្ន ក្នុងរាត្រីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ជារាត្រីដែល Messi បានជោគជ័យឈ្នះពាន FIFA World Cup 2022 ជាលើកដំបូងក្នុងឆាកជីវិតរបស់ខ្លួន គេសង្កេតឃើញមានវត្តមាន Antonela និង កូនៗ នៅគាំទ្រលើកទឹកចិត្តមេគ្រួសារដ៏គំរូខាងលើ យ៉ាងកក់ក្ដៅ និង រំភើបសប្បាយរីករាយបំផុត៕