ផ្អើលពិភពបាល់ទាត់! គ្រូបង្វឹក ៥ រូប បានលាលែងតំណែងភ្លាមៗ ក្រោយក្រុមធ្លាក់ចេញពី World Cup ២០២២
នេះគឺជាបញ្ជីឈ្មោះគ្រូបង្វឹក ៥ រូបល្បីៗ ដែលបានលាលែងពីតំណែងបន្ទាប់ពីក្រុមជម្រើសជាតិខ្លួនបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ World Cup ឆ្នាំ ២០២២ ធ្វើឡើងនៅប្រទេសកាតា។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគ្រូបង្វឹកល្បីៗ ដែលបានប្រកាសលាលែងពីតំណែង ៖
១. លោក Paulo Bento គ្រូបង្វឹកជម្រើសជាតិ កូរ៉េខាងត្បូង
បន្ទាប់ពីធ្លាក់កូរ៉េធ្លាក់ចេញពីជុំ ១៦ ក្រុមចុងក្រោយនៃ FIFA World Cup ២០២២ លោក Paulo Bento ដែលដឹកនាំក្រុមតាំងពីឆ្នាំ ២០១៨ បានប្រកាសថា គាត់បានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងហើយ។ គួរឱ្យដឹងដែរថា លោក Paulo Bento ធ្លាប់បានជួយកូរ៉េខាងត្បូងឡើងដល់វគ្គជម្រុះ ១៦ ក្រុមចុងក្រោយនៅ World Cup ជាលើកដំបូងតាំងពីឆ្នាំ ២០០២។
២. លោក Gerardo Tata Martino គ្រូបង្វឹកជម្រើសជាតិ ម៉ិកស៊ិក
បន្ទាប់ពី ម៉ិកស៊ិក បរាជ័យក្នុងការឈានទៅវគ្គបន្តនៃ FIFA World Cup ២០២២ គ្រូបង្វឹក Gerardo Martino បានប្រកាសថា លោកបានលាលែងតំណែងគ្រូបង្វឹកហើយ ដោយលោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយចប់ការប្រកួតជាមួយអារ៉ាប់ប៊ី សាអូឌីតថា ៖ «ខ្ញុំទទួលខុសត្រូវចំពោះលទ្ធផល ហើយកិច្ចសន្យារបស់ខ្ញុំបានបញ្ចប់ភ្លាមៗនៅពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយគ្មានអ្វីត្រូវធ្វើទៀតទេ»។
៣. លោក Otto Addo គ្រូបង្វឹកជម្រើសជាតិ ហ្គាណា
ក្រោយក្រុមជម្រើសជាតិហ្គាណារងការបរាជ័យក្នុងវគ្គចែកពូលនៃ FIFA World Cup ២០២២ លោក Otto Addo ដែលជាគ្រូបង្វឹកក៏បានលាលែងពីតំណែង ដើម្បីបន្តតួនាទីជាជំនួយការគ្រូបង្វឹករបស់ក្រុម Borussia Dortmund។
៤. លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិ បែលហ្សិក
បែលហ្ស៊ិក បានធ្លាក់ចេញពី FIFA World Cup ២០២២ ជាមួយគ្នានោះគ្រូបង្វឹក Roberto Martinez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា លោកបានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុមបែលហ្ស៊ិក ដោយនោះគឺជាការប្រកួតចុងក្រោយរបស់លោកជាមួយក្រុមជម្រើសជាតិ ហើយវាពិតជារំជួលចិត្តពិតមែន ព្រោះម្ចាស់ជើងឯកពិភពលោកធ្លាក់ក្នុងវគ្គចែកពូល។
៥. លោក Luis Enrique គ្រូបង្វឹកជម្រើសជាតិ អេស្ប៉ាញ
ជោគវាសនារបស់គ្រូបង្វឹកអេស្ប៉ាញត្រូវបានបញ្ចប់កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ខណៈដែលលោកខកចិត្តក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយសារតែបាល់ប៉េណាល់ទីជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក ហើយគ្រូបង្វឹកអេស្ប៉ាញថ្មីគឺលោក Luis de la Fuente៕
ប្រភព៖ Not Just Ok