ធំប្លែក! ផ្ទុះការចាប់អារម្មណ៍ពានរង្វាន់ Manchester United ក្រោយយកឈ្នះ Liverpool នៅប្រទេសថៃ
កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីប្រកួតបាត់ទាត់មិត្តភាពនៅទីក្រុងបាងកក THE MATCH BANGKOK CENTURY CUP 2022 បានអង្រួនចិត្តអ្នកទស្សនាជាច្រើនឱ្យចាប់អារម្មណ៍ ព្រោះមានក្រុមកីឡាល្បីលំដាប់ពិភពលោក បិសាចក្រហម Manchester United ប៉ះគ្នាជាមួយនឹង ហង្សក្រហម Liverpool។
ក្នុងការប្រកួតយ៉ាងស្វិតស្វាញកាលពីរាត្រីថ្ងៃទី ១២ កន្លងទៅ ក្រុមកីឡាការបិសាចក្រហម Manchester United បានយកឈ្នះក្រុមហង្សក្រហម Liverpool ជាមួយនឹងលទ្ធផល ៤ ទល់នឹង ០ ដោយធ្វើឱ្យបណ្ដាអ្នកគាំទ្រក្រុម Manchester United មានការរំភើបចិត្តជាខ្លាំង។
ទន្ទឹមនឹងនោះ ក្រោយពីយកឈ្នះក្រុម Liverpool មក គេឃើញក្រុម Manchester United ក៏បានវិលត្រឡប់វិញដោយស្នាមញញឹម និង កាន់ពានយ៉ាងធំពីប្រទេសថៃ។ ក្នុងនោះដែរ មហាជនហាក់ផ្ទុះចាប់អារម្មណ៍ចំពោះពានរង្វាន់នៃកម្មវិធី THE MATCH BANGKOK CENTURY CUP 2022 ដោយពានរង្វាន់នេះខុសពីពានរង្វាន់ផ្សេងៗ ដោយមានការរចនាបន្ថែមជាមួយនឹងកីឡដ្ឋានប្រទេសថៃភ្ជាប់ជាមួយផង ដែលធ្វើឱ្យពានមានទំហំធំខ្លាំង។
ជាមួយនឹងឃើញពានរង្វាន់ធំនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រក្រុម Liverpool ចេញបង្ហោះរូបភាព ព្រមទាំងភ្ជាប់ជាមួយ Caption ងឿងឆ្ងល់ថា ៖ «Oww! មិនយកពានទៅទេអី? ពាននេះត្រូវបានគេទុកនៅក្នុងបន្ទប់អ្នកសារព័ត៌មាន»។ ជាមួយនឹងឃើញរូបភាពមួយសន្លឹក ព្រមទាំង Caption នោះ ក៏បានកើតជាក្ដីងឿងឆ្ងល់ដល់មហាជនគ្រប់ៗគ្នា៕