Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អស្ចារ្យណាស់! ល្បុក្កតោខ្មែរ លេចមុខលើឆាកអន្តរជាតិ ក្នុងពិធីបិទកីឡា និងទទួលទង់ជ័យ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣
កីឡា សង្គម

អស្ចារ្យណាស់! ល្បុក្កតោខ្មែរ លេចមុខលើឆាកអន្តរជាតិ ក្នុងពិធីបិទកីឡា និងទទួលទង់ជ័យ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

អត្ថបទដោយ​៖ Muyly ឧសភា ២៤, ២០២២

កាលពីយប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ នៅប្រទេសវៀតណាម បានធ្វើ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដោយបានអញ្ជើញទទួលទង់ស៊ីហ្គេមផ្ទាល់ពីភាគីវៀតណាម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។

នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡា និងទទួលទង់បន្តធ្វើជាម្ចាស់ផ្ទះនេះ ក៏មានឈុតសម្ដែង ល្បុក្កតោខែ្មរ យ៉ាងពិសេស ពីសិល្បៈករកម្ពុជា ដោយបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ នៃសិល្បៈល្បុក្កតោ ដែលខ្មែរយើងមាន បង្ហាញជូនដល់ជនបរទេសទស្សនា គ្រវីទង់ជាតិ នៅលើឆាកអន្តរជាតិ គួរជាទីស្ញប់ស្ញែង និង គួរឱ្យរំភើបចិត្តបំផុត។

ក្រោយចប់ការសម្ដែង និងទទួលបានទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី ២៤ ខែឧសភា នេះ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC៕

សូមចុចដើម្បីទស្សនាវីដេអូ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់