គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថា នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ៥ និង ៣០ នាទីល្ងាច នឹងមានរៀបចំក្បួនដង្ហែទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និង កីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី ៣១ ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្បួនដង្ហែតាមរថយន្ត នឹងចាកចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តម ត្រង់មន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និង ចូលរួមអបអរសាទរដល់ដំណើរមកដល់ នៃទង់ SEA Games ដើម្បីកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត SEA Games 2023 និង លើកទឹកចិត្តកីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ឱ្យបានច្រើនកុះករតាមដងផ្លូវខាងលើ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖