មោទកភាព! ទង់ជាតិខ្មែរ ត្រូវបានបង្ហូតឡើង ក្រោយក្រុមកីឡាករ ប៉េតង់កម្ពុជា ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ជារឿងដ៏គួរឱ្យមោទកភាព សម្រាប់ប្រជាជនកម្ពុជា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយមាសជូនជាតិ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ២ នាក់ ទល់ ២ នាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ទន្ទឺមនឹងនោះ ក្នុងពិធីបំពាក់មេដាយមាស ជូនក្រុមកីឡាប៉េតង់កម្ពុជា ដោយមាន កីឡាករ ស៊ិន វង់ និងកីឡាការិនី វង់ ចន្ថា គេសង្កេតឃើញ ភ្លេងជាតិ និងទង់ជាតិកម្ពុជាយើង ត្រូវបានបន្លឺឡើង និងបង្ហូតឡើងជាថ្មី នៅលើឆាកអន្តរជាតិ គួរជាទីមោទកភាពជាតិក្រៃលែង។
គួរឱ្យដឹងផងដែរ ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម មកទល់ពេលនេះ កម្ពុជា ទទួលបានមេដាយមាសចំនួន ០២ គ្រឿងហើយ លើវិញ្ញាសារ Kick Boxing និង វិញ្ញាសារកីឡាប៉េតង់៕
សូមទស្សនាវីដេអូនៅខាងក្រោម៖