ដោយក្ដីអាល័យ! សហព័ន្ធ និងក្លិបបាល់ទាត់ធំៗ នៅកម្ពុជា បង្ហោះសារចូលរួមរំលែកទុក្ខមរណភាព លោកឧកញ៉ា ឬទ្ធី សំណាង
ជារឿងដ៏រំជួលចិត្ត និងគួរឱ្យសោកស្ដាយបំផុត នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ពីមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានទទួលអនិច្ចកម្ម នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ នេះ ដោយរោគាពាធ។
តាមរយៈដំណឹងមរណភាពដ៏សោកសៅនេះ គេសង្កេតឃើញ វត្តមានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាក្លិបបាល់ទាត់ធំៗនៅកម្ពុជា នាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខ និង សោកស្ដាយធនធានដ៏មានតម្លៃ ដែលមានស្នាដៃច្រើនអនេកក្នុងវិស័យបាល់ទាត់កម្ពុជា ដែលក្លិបទាំងនោះមានដូចជា៖
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- ក្លិបបាល់ទាត់ NagaWorld FC
- ក្លិបបាល់ទាត់ Boeung Ket Football Club
- ក្លិបបាល់ទាត់ Visakha FC
- ក្លិបបាល់ទាត់ Preah Khan Reach Svay Rieng FC
គួរឱ្យដឹងផងដែរថា ក្រោមការដឹកនាំ ក្លិបបាល់ទាត់ភ្នំពេញក្រោន អស់រយៈកាលជាង ១០ ឆ្នាំ របស់លោកឧកញ៉ា ឬទ្ធី សំណាង លោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និង ជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោន ជាទីស្រលាញ់របស់លោក៕