Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ដើម្បីខ្មែរឈ្នះ ឈរបញ្ជាកូនក្រុមកណ្តាលភ្លៀង មិនខ្លាចនឿយហត់ គ្រូបង្វឹក ហុងដា ធ្វើឱ្យមហាជនរំភើបក្នុងចិត្តណាស់
កីឡា

ដើម្បីខ្មែរឈ្នះ ឈរបញ្ជាកូនក្រុមកណ្តាលភ្លៀង មិនខ្លាចនឿយហត់ គ្រូបង្វឹក ហុងដា ធ្វើឱ្យមហាជនរំភើបក្នុងចិត្តណាស់

អត្ថបទដោយ​៖ Vathey កុម្ភៈ ១៥, ២០២២

ការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិ ប៊្រុយណេ អាយុក្រោម ២៣ ឆ្នាំ បានបញ្ចប់យ៉ាងរលូនកាលពីរាត្រីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ មរតក​តេជោ ដោយក្នុងនោះកម្ពុជាទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត គឺបានយកឈ្នះទៅលើដៃគូប្រកួត ៦-០ ឯណោះ។

ក្នុងនោះ ក្រោយបញ្ចប់តង់ទី ១ កម្ពុជារកបាន ៣ គ្រាប់ទល់នឹង ០ ទៅលើក្រុមជម្រើសជាតិ ប៊្រុយណេ និង នៅតង់ទី ២ ក្រុមគោព្រៃជំទងរបស់កម្ពុជា បានបង្កើតចង្វាក់លេងយ៉ាងសង់តង់គ្នាបន្ថែមទៀត គឺពួកគេអាចរកគ្រាប់បាល់បន្ថែមទៀតទៅលើក្រុម U23 ប៊្រុយណេ ដល់ទៅ ៣ គ្រាប់ ដែលនាំឱ្យលទ្ធផលផ្លូវការក្រោយបញ្ចប់ការប្រកួត U23 កម្ពុជា បានយកឈ្នះ ៦-០ លើ U23 ប៊្រុយណេ។

គួរឱ្យដឹងដែរថា នៅតង់ទី ១ រយៈពេល ៤៥ នាទី ក្រុមគោព្រៃកម្ពុជា រកបាន ៣ គ្រាប់ ដោយគ្រាប់បាល់ទី ១ រកបានដោយកីឡាករ សៀង ចន្ធា នៅនាទី ទី ១៨។ សម្រាប់គ្រាប់បាល់ទី ២ រកបាននៅនាទី ទី ២០ ដោយកីឡាករ ញាណ សុស៊ីដាន ឯគ្រាប់បាល់ទី ៣ គឺរកបាននៅនាទី ទី ៣២ ដោយកីឡាករ សារ ទី។ ចំពោះតង់ទី ២ ក្រុមគោព្រៃកម្ពុជា ក៏រកបាន ៣ គ្រាប់បន្ថែមទៀត ដោយគ្រាប់ទី ៤ គឺរកបាននៅនាទី ទី ៧២ ដោយកីឡាករ តាំង ប៊ុនឆៃ ហើយគ្រាប់ទី ៥ គឺរកបានដោយកីឡាករ ស រតនា នៅនាទី ទី ៨៦ និង ចុងក្រោយ គ្រាប់ទី ៦ គឺរកបានដោយកីឡាករ ណារ៉ុង កក្កដា នៅនាទី ទី ៨៩ បើទោះជាការចាប់ផ្តើមតង់ទី ២ មានភ្លៀងជោកជាំមែន។

ដោយឡែក អ្វីដែលចាប់អារម្មណ៍បន្ទាប់ពីជ័យជម្នះនោះហើយ គឺសកម្មភាពក្រៅតារាប្រកួត ដោយគេបានឃើញគ្រូបង្វឹកកម្ពុជា ជនជាតិជប៉ុន គឺកីឡាករ ហុង ដា ដែលបានឈរយ៉ាងបង្ហាញពីយុទ្ធិសាស្ត្រលេងដល់ក្រុមកីឡាករ និង ជាពិសេសនោះ គឺការលើកកម្លាំងចិត្តដល់កីឡាករកម្ពុជាទាំងអស់ ក្រោមអំណាចភ្លៀងកំពុងធ្លាក់យ៉ាងសន្ធឹក។

ក្រោយឃើញសកម្មភាពរបស់គ្រូបង្វឹកកម្ពុជាដូច្នេះ អ្នកគាំទ្រកម្ពុជាជាច្រើនបានសម្តែងក្តីរំភើបរំជួលចិត្តយ៉ាងខ្លាំង ជាមួយ​នឹងការចែករំលែកតៗគ្នានូវវីដេអូដែលកំពុងមានវត្តមាននៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គ្រូបង្វឹករូបនេះ ដោយក្នុងនាមជាគ្រូម្នាក់ លោក ហុងដា ស៊ូឈរហាលភ្លៀងកំដរ និង លើកទឹកចិត្តក្រុមកីឡាករកម្ពុជារហូតចប់ការប្រកួត៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់