ថ្មីៗនេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាបុគ្គលដំបូងគេបង្អស់ ដែលទទួលបានអ្នក Follower ច្រើនជាងគេ ដោយមានចំនួន ៤០០ លាននាក់។
ជាមួយគ្នានេះដែរ Ronaldo ក៏ទើបតែប្រារព្ធខួបកំណើតគម្រប់អាយុ ៣៧ ឆ្នាំ របស់ខ្លួនកាលពីថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅនេះ ដោយលោកថែមទាំងបានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ការជូនពរ និង បាន Follower លើប្រព័ន្ធបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។
គួរបញ្ជាក់ផងដែរថា អ្នកដែលទទួលបានអ្នក Follower ច្រើនជាងគេទី ២ នៅលើ Instagram នោះគឺ Kylie Kristen Jenner ដែលជាតារាបង្ហាញម៉ូដជនជាតិអាមេរិក និង ជាអ្នកជំនួញដ៏ល្បីដែលទទួលបានអ្នក Follower ចំនួន ៣០៨ លាននាក់ និងទី ៣ បានទៅលើ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលទទួលបានអ្នក Followe ចំនួន ៣០៦ លាននាក់ ៕