គ្រួសារកីឡាករបាល់ទាត់ ធារី ចន្ថាប៊ីន កាន់តែមានក្ដីសុខ ក្រោយភរិយាសម្រាលកូនទី ២
ទីបំផុត ភរិយាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានសម្រាលកូនទី ២ ហើយកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ខណៈពួកគេទទួលចំណងដៃកូនស្រីដ៏ឆ្លាត និង គួរឱ្យស្រឡាញ់ម្នាក់រួចមកហើយ។
កីឡាករបាល់ទាត់ដ៏ឆ្នើមរូបនេះ បានបង្ហោះរូបថតសមាជិកថ្មីដែលទើបសម្រាល ជួបជុំគ្រួសារ ៤ នាក់ មានប៉ាម៉ាក់ និង កូនៗទាំងពីររបស់ពួកគេ ចែករំលែកក្ដីស្រឡាញ់ឱ្យមហាជន ក៏ដូចជាអ្នកគាំទ្របានឃើញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេ។
រូបភាពថតជុំសមាជិកគ្រួសារតូចរបស់កីឡាករបាល់ទាត់ ធារី ចន្ថាប៊ីន ពោរពេញដោយស្នាមញញឹមសើចក្អាកក្អាយមើលទៅមានក្ដីសុខបំផុត។ ក្នុងនោះក៏មានមិត្តភក្ដិក្នុងចង្កោមកីឡាបាល់ទាត់ អ្នកសិល្បៈ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាជូនពរគ្រួសាររបស់កីឡាករបាល់ទាត់ដ៏ឆ្នើមខាងលើផងដែរ៕