ទម្លាយទ្រព្យសម្បត្តិ និង អាជីវកម្ម Ronaldo ក្តោបក្តាប់ក្នុងដៃ ដឹងហើយទន់ជង្គង់
Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ ខ្សែប្រយុទ្ធមុតស្រួចលំដាប់ថ្នាក់ពិភពលោក ដែលមានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់បាល់ឱ្យក្លិប និង ក្រុមជម្រើសជាតិព័រទុយហ្កាល់មិនចេះតិចឡើយ។ តាមរយៈសមត្ថភាពខ្ពស់ក្នុងអាជីពបាល់ទាត់នេះដែរ បានធ្វើខ្សែប្រយុទ្ធសង្ហារូបនេះ រកចំណូលបានយ៉ាងច្រើន និង កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែង បន្ទាប់ពីបានចូលទ្រនំចាស់ គឺក្លិបបិសាចក្រហម Manchester United វិញ ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះ ទទួលបានប្រាក់ខែ ៣៦ លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីអាជីពបាល់ទាត់ ម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ ក៏មានក្ដោបក្ដាប់នូវអាជីរកម្មធំៗជាច្រើនផងដែរ សុទ្ធសឹងតែជោគជ័យខ្លាំង។ អាជីកម្មទាំងនោះរួមមាន ៖
១. សណ្ឋាគារ PESTANA CR7 GRAN VIA MADRID ឯប្រទេសអេស្ប៉ាញ
២. សណ្ឋាគារ PESTANA CR7 TIME SQUARE ឯទីក្រុងញូវយ៉ក
៣. សណ្ឋាគារ PESTANA CR7 FUNCHAL ឯប្រទេសព័រទុយហ្កាល់
៤. សណ្ឋាគារ PESTANA CR7 LISBOA ឯប្រទេសព័រទុយហ្កាល់
៥. ក្រុមហ៊ុនទឹកអប់ CR7
៦. ហាងលក់សម្លៀកបំពាក់
បើនិយាយពីទ្រព្យសម្បត្តិសរុបវិញ Cristiano Ronaldo ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ៥០០ លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះប្រធានក្រុមព័រទុយហ្កាល់រូបនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងនាមជាអ្នកមានទ្រព្យសម្បត្តិច្រើននៅលើពិភពបាល់ទាត់ផងដែរ៕