ប្រើពេលតែ ២ ឆ្នាំ David Beckham ប្រើវិធីងាយៗនេះតាមសុំស្នេហ៍ភរិយា រហូតបានរៀបការ
ប្រិយមិត្តមុខជាបានស្គាល់ហើយនូវតារាបាល់ទាត់ល្បីជើងចាស់ David Beckham ជាអតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស ដែលបានចូលនិវត្តន៍នៅឆ្នាំ ២០១៣ ។ ខ្សែបម្រើប្រយុទ្ធឆ្នើមរូបនេះក៏មានប្រវត្តិស្នេហាដ៏ល្អមួយផងដែរ ។ តើស្នេហាកីឡាកររូបនេះ មានប្រវត្តិយ៉ាងណាខ្លះ? សូមតាមដានជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា ៖
David beckham មានភរិយាឈ្មោះ Victoria beckham ។ ទាក់ទងនឹងប្រវត្តិស្នេហាអ្នកទាំងពីរវិញ ពួកគេបានស្គាល់គ្នា និង មានស្នាមញញឹមដាក់គ្នានៅពេលដែល Beckham ប្រកបអាជីពនៅក្លិប Manchester United នៅក្នុងឆ្នាំ ១៩៩៧ ។ បន្ទាប់ពីបានស្គាល់គ្នា គូស្នេហ៍នេះបានចាប់ផ្តើមមានការណាត់ជួប និង មានដំណើរកម្សាន្តនានាជាមួយគ្នា ដោយពួកគេបានទៅភោជនីយដ្ឋានញ៉ាំអាហារជាមួយគ្នា ទៅដើរកម្សាន្តកន្លែងផ្សេងៗតាមដែលអាចធ្វើទៅបាន យ៉ាងមានសេចក្ដីសុខ ។
បន្ទាប់ពីណាត់គ្នាជារឿយៗ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៩៨ កីឡាករ David Beckham បានជូនចិញ្ចៀនពេជ្រមួយវង់ដល់អ្នកនាង Victoria Beckham និង បានសុំគ្នារៀបការ ហើយកាលណោះ នាង Victoria beckham ក៏ពេញចិត្តនូវអនុស្សាវរីយ៍មួយនេះផងដែរ ។
បន្ទាប់ពីបញ្ចាំស្នេហ៍គ្នារួច កីឡាករ David Beckham និង នាង Victoria Beckham បានសម្រេចរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៩៩ ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អ្នកនាង កីឡាករ David Beckham មានអាយុ ៤៦ ឆ្នាំ និង នាង Victoria Beckham មានអាយុ ៤៧ ឆ្នាំ ៕
ប្រភព៖ Jodistory